រឿងខ្លី៖ តើ​ស្នេហា​បរិសុទ្ធ គឺ​ជា​ស្នេហាបែប​ណា?

មាន​ទេវតា​មួយ​អង្គ​កំពុង​ទូល​សួរ​ព្រះ​ជា​ម្ចាស់ អំពី​ចម្ងល់​ទាំង​ឡាយ​ដែល​ខ្លួន​មិន​ទាន់​បាន​យល់។ ទេវតា​បាន​សួរ​សំណួរ​ទៅ​កាន់​ព្រះ​ជា​ម្ចាស់​ថា “តើ​ស្នេហា​ដែល​ល្អ​បំផុត គឺ​ជា​ស្នេហា​បែប​ណា?”។ រំពេច​នោះ ព្រះ​ជា​ម្ចាស់​ញញឹម ហើយ​តប​ទៅ​វិញ​ថា “ស្នេហា​ដែល​ល្អ​បំផុត គឺ​ជា​ស្នេហា​របស់​មនុស្ស ពិការ​ភ្នែក និង​មនុស្ស​ថ្លង់”។ ទេវតា​ជ្រួញ​ចិញ្ចើម ធ្វើ​ដូច​ជា​ឆ្ងល់​ខ្លាំង។

ពេល​នោះ ព្រះ​ជា​ម្ចាស់​បាន​បក​ស្រាយ​ថា៖ មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដែល​បែក​បាក់​គ្នា គឺ​សុទ្ធ​តែ​មិន​អាច​លះ​បង់​ចោល​នូវ ការ​ប្រចណ្ឌ តាម​រយៈ​ការ​មើល​ឃើញ​ដៃ​គូ​របស់​ខ្លួន​ទៅ​ស្និទ្ធស្នាល​នឹង​អ្នក​ផ្សេង។ មិន​តែ​ប៉ុណ្ណោះ ស្នេហា​ពួក​គេ ក៏​អាច​ត្រូវ​បំផ្លាញ​តាម​រយៈ ការ​ស្ដាប់​លឺ​សម្ដី​ដែល​អ្នក​ដទៃ​និយាយ​ប្រាប់​ផង​ដែរ។

បើ​មនុស្ស​អាច​លះ​បង់​ចោល​ការ​មើល​ឃើញ តាម​រយៈ​ភ្នែក ការ​ស្ដាប់​លឺ​តាម​រយៈ​ត្រចៀក ទើប​ស្នេហា​របស់​គេ​អាចស្ថិត​ស្ថេរ​ជា​រៀង​រហូត​បាន។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial