គាត់ម្នាក់នេះឧស្សាហ៍ប្រើ ថ្នាំបន្តក់ភ្នែករាល់ថ្ងៃពេក ធ្វើអោយគាត់កើតជំងឺភ្នែកឡើងបាយ

បុរសជនជាតិហុងកុងម្នាក់ដែលមានអាយុ ២៧ ឆ្នាំ បានទិញថ្នាំបន្តក់ភ្នែកមកពីប្រទេសជប៉ុន នៅពេលដែលទៅលេងទីនោះ, ហើយគាត់បានប្រើប្រាស់វាជាប្រចាំ រយៈពេលប្រហែលជា កន្លះឆ្នាំមកហើយ ហើយគាត់ប្រើវានៅពេលដែលភ្នែករបស់គាត់មិនសូវស្រួល។

ជាអកុសលគាត់វិវត្តទៅជាជំងឺភ្នែកឡើងបាយ, គ្រូពេទ្យសង្ស័យថាវាអាចបង្កឡើងដោយការប្រើថ្នាំបន្តក់ភ្នែក ដោយសារតែវាមានផ្ទុកសារធាតុ steroid។ លោកវេជ្ជបណ្ឌិត Lui Kai Shan អ្នកឯកទេសខាងភ្នែកបានធ្វើការពន្យល់ថា គាត់មានអារម្មណ៍ថាស្រួលភ្នែកណាស់ នៅពេលដែលប្រើថ្នាំបន្តក់ភ្នែក ប៉ុន្តែយូរៗទៅវានឹងធ្វើអោយភ្នែកឡើងបាយ។

ជាទូទៅភ្នែកឡើងបាយគឺកើតឡើងចំពោះមនុស្សវ័យចាស់, វេជ្ជបណ្ឌិត Lui បន្ថែមទៀតថាវាពិតជាគួរអោយព្រួយបារម្ភខ្លាំងណាស់ នៅពេលដែលវាកើតឡើងចំពោះមនុស្សវ័យក្មេងបែបនេះ។

លើសពីនេះទៀត, វេជ្ជបណ្ឌិតបានធ្វើការណែនាំថា ប្រសិនបើរោគសញ្ញានៅតែមាន, អ្នកគួរតែទៅរកគ្រូពេទ្យជំនាញ ដើម្បីកំណត់ពីមូលហេតុនៃបញ្ហា ហើយផ្តល់ថ្នាំបន្តក់ភ្នែកដែលត្រឹមត្រូវ ដោយគ្មានធាតុផ្សំដែលប៉ះពាល់ដល់ថ្ងៃអនាគត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial