Harry Kane ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​បេក្ខភាព​សម្រាប់​​ពាន​ Ballon D’or ជា​លើក​ដំបូង​

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​​ Tottenham កីឡាករ​ Harry Kane ត្រូវ​បាន​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​កីឡាករ​ទាំង​ ៣០ នាក់​សម្រាប់​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​ Ballon d’Or ឆ្នាំ​ ២០១៧ នេះ​។

ចំណែក​​ខ្សែ​បម្រើ​របស់​តោ​ខៀវ​ Chelsea កីឡាករ​ Eden Hazard ក៏​​ស្ថិត​ក្នុង​ចំណោម​កីឡាករ​​​ ៦ រូប​ផ្សេង​ទៀត​របស់​​ក្លឹប​នៃ​លីក​កំពូល​របស់​អង់គ្លេស​ Premier League ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ទស្សនាវដ្ដី​​​របស់​បារាំង​ France Football

David de Gea អ្នក​ចាំ​ទី​ដៃ​ស្អិត​របស់​ក្រុម​បិសាច​ក្រហម​ Manchester United, Philippe Coutinho, Sadio Mane, Kevin de Bruyne និង​ N’Golo Kante ក៏​ត្រូវ​បាន​គេ​​ជ្រើស​​រើស​ផង​ដែរ​។

ហើយ​ខណៈ​ដែល​ Cristiano Ronaldo និង​ Lionel Messi នៅ​តែ​ត្រូវ​បាន​គេ​ជ្រើស​រើស​នោះ​ បែរ​ជា​មិន​មាន​វត្តមាន​របស់​កីឡាករ​ Gareth Bale ទៅ​វិញ​ បន្ទាប់​ពី​​រដូវកាល​មុន​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​វេល​រូប​នេះ​បាន​ជួប​នឹង​បញ្ហា​របួស​ និង​មិន​សូវ​បាន​ចូល​លេង​។

និយាយ​ពី​ Kane ឯណោះ​វិញ​ត្រូវ​បាន​ជ្រើស​ចូល​ក្នុង​បញ្ជី​របស់​ Ballon D’or ជា​លើក​ដំបូង​ បន្ទាប់​ពី​​កីឡាករ​​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មួយ​នេះ​​ស៊ុត​បញ្ចូល​ទី​បាន​ ៤៣ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ៣៧ ប្រកួត​ឲ្យ​ក្លិប​ និង​ជម្រើស​ជាតិ​​ក្នុង​ឆ្នាំ​ ២០១៧ នេះ​។

ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​​បេក្ខភាព​​កីឡាករ​ទាំង​ ៣០ រូប​ដែល​ត្រូវ​បាន​ជ្រើសរើស​​​ឲ្យ​ឈរ​ឈ្មោះ​​សម្រាប់​​ពាន​​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​ ឬ 2017 Ballon D’or ដែល​បង្កើត​ឡើង​ដោយ​ទស្សនាវដ្ដី​របស់​បារាំង​ France Football

Pierre-Emerick Aubameyang (លេង​ឲ្យ​ក្លិប​ Borussia Dortmund និង​ជម្រើស​ជាតិ​​ហ្គាបុង)
Karim Benzema (Real Madrid និង​​បារាំង​​)
Leonardo Bonucci (AC Milan និង​អ៊ីតាលី​)
Gianluigi Buffon (Juventus និង​អ៊ីតាលី)
Edinson Cavani (Paris St-Germain និង​អ៊ុយរូហ្គាយ​)
Philippe Coutinho (Liverpool និង​ប្រេស៊ីល​)
Kevin de Bruyne (Manchester City និង​ប៊ែលហ្ស៊ីក​)
David de Gea (Manchester United និង​អេស្ប៉ាញ​)
Paulo Dybala (Juventus និង​អាហ្សង់ទីន)
Edin Dzeko (Roma និង​បូស្នៀ)
Radamel Falcao (Monaco និង​កូឡុំប៊ី​)
Antoine Griezmann (Atletico Madrid និង​បារាំង​)
Eden Hazard (Chelsea និង​ប៊ែលហ្ស៊ីក)
Mats Hummels (Bayern Munich និង​អាល្លឺម៉ង់​)
Isco (Real Madrid និង​អេស្ប៉ាញ)
Harry Kane (Tottenham និង​អង់គ្លេស​)
N’Golo Kante (Chelsea និង​បារាំង​)
Toni Kroos (Real Madrid និង​អាល្លឺម៉ង់)
Robert Lewandowski (Bayern Munich និង​ប៉ូឡូញ​)
Sadio Mane (Liverpool និង​សេណេហ្គាល់)
Marcelo (Real Madrid និង​ប្រេស៊ីល​)
Kylian Mbappe (Paris St-Germain និង​បារាំង​)
Dries Mertens (Napoli និង​ប៊ែលហ្ស៊ីក)
Lionel Messi (Barcelona និង​អាហ្សង់ទីន)
Luka Modric (Real Madrid និង​ក្រូអាត)
Neymar (Paris St-Germain និង​ប្រេស៊ីល)
Jan Oblak (Atletico Madrid និង​ស្លូវេនី​)
Sergio Ramos (Real Madrid និង​អេស្ប៉ាញ)
Cristiano Ronaldo (Real Madrid និង​ព័រទុយហ្គាល់​)
Luis Suarez (Barcelona និង​អ៊ុយរូហ្គាយ​)

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖​ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial