Dalai Lama៖ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត សូម​សម្ដែង​ការ​អាណិត​អាសូរ

សម្រាប់​ជីវិត​រស់​នៅ​របស់​មនុស្ស ការ​ប្រឆាំង​នឹង​ភាព​អាត្មា​និយម មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​មនុស្ស​ម្នាក់ៗ សុទ្ធ​តែ​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​ចំណោម​មនុស្ស​អាត្មា​និយម​ជា​ច្រើន។ យើង​ពិត​ជា​មិន​ងាយ​នឹង​រក​ឡើយ នូវ​ប្រភេទ​មនុស្ស​ដែល​សុខ​ចិត្ត​លំបាក​វេទនា​តែ​ឯង ហើយ​ឲ្យ​អ្នក​ដទៃ​មាន​ក្ដី​សុខ​នោះ។

មនុស្ស​ជា​ច្រើន ប្រាថ្នា​តែ​សេចក្ដី​សុខ​ខ្លួន​ឯង ឬ​សេចក្ដី​សុខ​តែ​ក្រុម​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ។ ប៉ុន្តែ​ទោះ​បី​ជា​យើង​មិន​អាច ផ្ដល់​ក្ដី​សុខ​ឲ្យ​អ្នក​ដទៃ ក្នុង​គ្រា​ដែល​ខ្លួន​លំបាក​ក៏​ដោយ តែ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​បាន​សេចក្ដី​សុខ​ខ្លះ​ដែរ តាម​រយៈ​សកម្មភាព​មួយ​ចំនួន។

សម្ដេច​សង្ឃ Dalai Lama បាន​លើក​ឡើង​ថា៖ “ប្រសិន​បើ​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត សូម​សម្ដែង​ការ​អាណិត​អាសូរ“។

ក្នុង​ន័យ​នេះ លោក​ចង់​ប្រាប់​ឲ្យ​យើង​ដឹង​ថា ក្ដី​សុខ​របស់​អ្នក​ដទៃ អាច​កើត​ឡើង​ដោយ​សារ​យើង។ សេចក្ដី​អាណិតអាសូរ ចំពោះ​អ្នក​ដទៃ អាច​ធ្វើ​ឲ្យ​គេ​មាន​ភាព​កក់​ក្ដៅ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង ក្លាយ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​គេ​គោរព​ផង​ដែរ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​គួរ​តែ​ផ្ដល់​ការ​អាណិត​អាសូរ​ឲ្យ​បាន​ច្រើន ចំពោះ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial