សាធារណ​រដ្ឋ​អៀរឡង់​ទម្លាក់​វេល​មិន​ឲ្យ​ឡើង​ទៅ​ World Cup

ក្ដី​សង្ឃឹម​ឡើង​ទៅ​ World Cup 2018 របស់​ក្រុម​ជម្រើស​​ជាតិ​វេល​ត្រូវ​បាន​​រលាយ​បាត់​ បន្ទាប់​ពី​ពួក​គេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើស​ជាតិ​​សាធារណ​រដ្ឋ​អៀរឡង់​ដោយ​លទ្ធផល​ ១ ទល់​នឹង​ ០ ខណៈ​ដែល​​អៀរឡង់​កក់​​បាន​កៅអី​ទៅ​វគ្គ​ ៣២ ក្រុម​នៅ​ប្រទេស​រុស្ស៊ី​​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន​ Cardiff City នោះ​គេ​ឃើញ​ថា​វេល​ដែល​​ជា​​ក្រុម​ម្ចាស់​ផ្ទះ​នោះ​​បាន​គ្រប់​គ្រង​បាល់​បាន​ច្រើន​នៅ​ក្នុង​តង់​ទី​មួយ​ ប៉ុន្តែ​​នៅ​តែ​មិន​អាច​​បំប៉ើង​សំណាញ់​ទី​របស់​គូ​​ប្រកួត​របស់​ពួក​គេ​បាន​​។

មិន​ត្រឹម​តែ​មិន​អាច​បំប៉ើង​សំណាញ់​ទី​​របស់​គូ​ប្រកួត​បាន​ប៉ុណ្ណោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វេល​បែរ​ជា​​ភ្លាត់​​ស្នៀត​របូត​គ្រាប់​បាល់​មួយ​គ្រាប់​ បន្ទាប់​ពី​កីឡាករ​ James McClean ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ឲ្យ​អៀរឡង់​។

វេល​​ធ្លាប់​ប្រកួត​ឈ្នះ​​អៀរឡង់​​តែ​ម្ដង​ឲ្យ​គត់​​​ពី​​ជំនួប​ ១១ ប្រកួត​​កន្លង​មក​របស់​ពួក​គេ​​ ហើយ​​​បរាជ័យ​លើក​នេះ​គឺ​ជា​​​បរាជ័យ​ក្នុង​​ទឹក​ដី​លើក​ដំបូង​របស់​វេល​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣ ។

ប្រែ​សម្រួល​ ៖​អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial