ធ្លាយអាថ៌កំបាំងពិតនៃការរុំប្រអប់ជើង អោយតូចរបស់ប្រពៃណីបុរាណចិន អ្នកពិតជានឹកស្មានមិនដល់

ចិនកាលពីបុរាណនិយមរុំប្រអប់ជើងកូនស្រីអោយតូច ដែលគេអោយឈ្មោះប្រអប់ជើងតូចនោះថា «ផ្កាឈូកមាស Golden lotus»។

ជាលទ្ធផលនៃការទទួលបានប្រអប់ជើងផ្កាឈូកមាសនោះ វាត្រូវបានបំបាក់មេជើងរបស់កូនស្រី ហើយចងរុំប្រអប់ជើងជាមួយនឹងក្រណាត់ ដើម្បីកុំអោយវារីកលូតលាស់ធំជាង ៤ អ៊ីង។

ខាងផ្នែកមនោគមន៍វិជ្ជាថាវាមានភាពឆើតឆាយ សម្រាប់មនុស្សស្រីដែលមានប្រអប់ជើងតូច នៅពេលដែលនាងដើរ, ព្រោះថានាងដើរយឺតៗ ហើយទន់ភ្លន់។ មួយទៀត, មនុស្សស្រីដែលមានប្រអប់ជើងតូច រឺប្រអប់ជើងផ្កាឈូកមាសនេះគឺជាសញ្ញានៃមនុស្សដែលកើតនៅក្នុងត្រកូលខ្ពង់ខ្ពស់ រឺមនុស្សខ្ពង់ខ្ពស់។

យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ បានរកឃើញការពិតមួយ អំពីការចងប្រអប់ជើងនេះ។ អារម្មណ៍ទូទៅគឺវាគ្រាន់តែជាប្រយោជន៍នៃ ការមើលឃើញពីភាពឆើតឆើយមួយ។ ការពិតនៃប្រអប់ជើងផ្កាឈូកនេះ មានន័យលើសពីអ្វីទាំងនេះ ហើយវាមិនមែនធ្វើឡើងដើម្បីសម្រស់របស់ស្ត្រីនោះទេ ប៉ុន្តែវាសម្រាប់ការរីករាយរបស់បុរស​ នៅពេលរួមភេទទៅវិញទេ។

នេះបើយោងតាម Splendid Slipper ទំនៀមទំលាប់រាប់ពាន់ឆ្នាំរបស់ An Erotic Tradition ដោយ Beverly Jackson បាននិយាយថាប្រអប់ជើងផ្កាឈូកនេះ គឺទាក់ទងទៅនឹងការសប្បាយផ្លូវភេទរបស់បុរស។

នៅក្នុងសៀវភៅរបស់ Berverly Jackson, គាត់បានលើកយកវាមកនិយាយថា ដោយសារតែជើងដ៏តូចរបស់ពួកគេ, ពួកគេត្រូវបានបង្ខំអោយដើរនៅក្នុងឥរិយាបថតែមួយគត់ ដែលជំរុញអោយសាច់ដុំជើងខាងលើ, ត្រគាក និងទ្វាមាសរឹតតឹង។ ក្រៅពីនេះសម្ពាធថេរដាក់នៅលើកែងជើងរបស់ស្ត្រី នៅពេលដែលនាងដើរបានធ្វើអោយលូតលាស់ជាតិខ្លៅភ្លៅ ដែលធ្វើអោយនាងត្រេកត្រអាល និងទាក់ទាញដល់ភ្នែករបស់បុរសៗជនជាតិចិន។

បុរសៗជនជាតិចិនជាច្រើននាក់ក៏បានអះអាងថា វាពិតជាធ្វើអោយមានអារម្មណ៍ថា កំពុងតែរួមភេទជាមួយនឹងស្ត្រីព្រហ្មចារី គ្រប់ពេលដែលពួកគេធ្វើការរួមភេទ ព្រោះតែសាច់ដុំនៃទ្វាមាសតឹងមែនទែន។

ស្តាប់ទៅពិតជារឿងអាក្រក់មែនទែនសម្រាប់មនុស្សស្រី ហើយវាជាទង្វើមួយដែលប្រឆាំងនឹងសិទ្ធមនុស្ស។ រហូតមកដល់បច្ចុប្បន្នទង្វើនេះគ្មានទៀតទេសម្រាប់ប្រជាជនចិន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial