៥ វិធី​ដើម្បី​ជួយ​មនុស្ស ឲ្យ​ជោគជ័យ​ក្នុង​ជីវិត

ការ​ជួយ​ដល់​មនុស្ស​ម្នាក់ៗ គឺ​ជា​សកម្មភាព​ដ៏​ល្អ​មួយ​របស់​មនុស្ស។ ការ​ជួយ ដោយ​កើត​ឡើង​ពី​សន្ដាន​ចិត្ត​ពិត​ប្រាកដ គឺ​គេ​មិន​រំពឹង​ទុក​ការ​តប​ស្នង​មក​វិញ​ឡើយ។ ទោះ​បី​អ្នក​ដែល​យើង​ជួយ​នោះ ដឹង​គុណ​ចំពោះ​យើង ឬ​មិន​ដឹង​ក៏​ដោយ យើង​មិន​ត្រូវ​ខ្វល់​ចិត្ត​ចំពោះ​គេ​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​ផ្នែក​មួយ​ចំនួន ដែល​អ្នក​អាច​យក​ទៅ​ជួយ​មនុស្ស​ម្នាក់ ដើម្បី​ឲ្យ​កើត​ជា​ប្រយោជន៍​ធំ និង​មិន​ចាំ​បាច់​ជួយ​គេ​ច្រើន​ដង​ពេក​នោះ​ទេ។

1. ការ​ផ្ដល់​ចំណេះ​ដឹង ព្រោះ​ចំណេះ​ដឹង គឺ​ជា​វត្ថុ​ដ៏​មាន​តម្លៃ​អស្ចារ្យ​បំផុត​សម្រាប់​មនុស្ស។ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​ចំណេះ​ដឹង គេ​នឹង​អាច​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ទាំង​ពួង​បាន​យ៉ាង​ងាយ​ស្រួល ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​គេ​ជួប​តែ​សុភមង្គល​ដែរ។

2. ស្វែងរក​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​ពួកគេ ដោយ​ព្យាយាម​ជួយ​គេ​ដោយ​ចិត្ត​ស្មោះ ជួយ​​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​សម្រេច​នូវ​បំណង​អ្វី​មួយ​ដែល​គេ​ចង់​បាន ហើយ​បំណង​ទាំង​នោះ គឺ​ជា​សេចក្ដី​ល្អ មិន​បៀតបៀន ប្រមាថ ឬ​កេង​ចំណេញ​ខ្សែ​លើ​អ្នក​ដទៃ។

3. ពន្យល់​ពួក​គេ​ឲ្យ​បាន​យល់​ពី​ឱកាស និង​ធ្វើ​ឲ្យ​ពួក​គេ​ចេះ​ក្ដោប​ក្ដាប់​យក​ឱកាស ព្រោះ​មនុស្ស​ម្នាក់ សុទ្ធ​តែ​មាន​ឱកាស​ដូចគ្នា។ បើ​យើង​ចេះ​ចាប់​យក​ឱកាស​របស់​ខ្លួន​នោះ ពិត​ជា​អាច​រំដោះ​ខ្លួន​ចេញ​ពី​ភាព​លំបាក​វេទនា​ជា​មិនខាន។

4. ផ្ដល់​ជា​ទ្រព្យ​សម្បត្តិ​អ្វី​មួយ​ដែល​អ្នក​អាច​ផ្ដល់​បាន ដើម្បី​ឲ្យ​ពួក​គេ​អាច​យក​ទៅ​ធ្វើ​ជា​ដើម​ទុន​ក្នុង​ការ​រក​ស៊ី។

5. អនុញ្ញាត​ឲ្យ​ពួក​គេ​មក​ធ្វើ​ការ​ជា​មួយ​អ្នក ព្រោះ​នៅ​ពេល​ខ្លះ​មនុស្ស​នឹង​អាច​បែក​គំនិត បើ​សិន​ជា​ខ្លួន​កំពុង​ធ្វើ​ការ​ងារ​អ្វី​មួយ។ មិន​តែ​ប៉ុណ្ណោះ គេ​អាច​នឹង​មាន​ចំណេះ​ជំនាញ​ណា​មួយ​ពិត​ប្រាកដ​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial