អ្នកវះកាត់កែសម្ជស្សជាច្រើននាក់ ជាប់នៅក្នុងព្រលានយន្តហោះ ដោយសារតែមុខរបស់ពួកគេ មិនដូចគ្នាទៅនឹងលិខិតឆ្លងដែន

កូរ៉េខាងត្បូងល្បីល្បាញខាងផ្នែកវះកាត់កែសម្ជស្ស, ជាពិសេសគឺថាគ្រូពេទ្យនៅទីនោះគឺមានជំនាញខាងណាស់។ នេះជាហេតុធ្វើអោយអ្នកទេសចរណ៍ជាច្រើន នាំគ្នាទៅទីនោះដើម្បីធ្វើការកែសម្ជស្ស។

ការវះកាត់រួច ត្រូវការពេលវេលាដើម្បីជាសះស្បើយ, ប៉ុន្តែមានអ្នកទេសចរណ៍ជនជាតិចិន ៣ រូប ដែលធ្វើការកែសម្ជស្សរួចនេះ មិនបានគិតដល់ពីបញ្ហានេះទេ។ ស្ត្រី ៣នាក់នោះ បានបង្ហោះនៅគណនី Weibo របស់ពួកនាងថា ពួកនាងត្រូវបានជាប់នៅព្រលានយន្តហោះ ព្រោះតែមុខរបស់ពួកនាងមិនដូចនឹងរូបនៅក្នុងលិខិតឆ្លងដែន។ ពួកនាងបានទៅលេងប្រទេសកូរ៉េខាងត្បូង ហើយឆ្លៀតឳកាសធ្វើការកែសម្ជស្សផងដែរ។

មន្ត្រីដែលធ្វើការនៅព្រលានយន្តហោះ ធ្វើការពិនិត្យលើលិខិតឆ្លងដែន ហើយមុខរបស់ពួកនាងគឺថាមិនដូចគ្នាទាំងស្រុង។ ព្រោះថាមុខខាងក្រៅហើមឡើងពោរតែម្តង ហើយមានរួមទាំងរុំបង់ទៀតផង។ ពួកនាងអង្គុយនៅក្នុងព្រលាន ដោយមានកាន់លិខិតឆ្លងដែន ប៉ុន្តែនាងមិនអនុញ្ញាត្តអោយធ្វើការឆ្លងដែននោះទេ។ យោងតាមសំដីរបស់មន្ត្រីអន្តោប្រវេសន៍បាននិយាយថា, « ពួកគេមិនអាចកំណត់ពីអត្តសញ្ញាណរបស់ពួកនាងបានទេ ព្រោះតែមុខរបស់ពួកនាងហើមដោយការវះកាត់ ហើយលើសពីនេះទៀតរូបខាងក្រៅ និងក្នុងលិខិតឆ្លងដែន គឺមិនដូចគ្នាតែម្តង»។ ពួកនាងគ្មានជម្រើសនោះទេ, ដូច្នេះមានតែអង្គុយនៅក្នុងព្រលាន ដើម្បីរង់ចាំមន្ត្រីអន្តោប្រវេសន៍ ធ្វើការបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកនាង។ ក្នុងនោះផងដែរមានអ្នកលេងអ៊ីធើណេតជាច្រើននាក់ អស់សំណើចនឹងរឿងនេះជាខ្លាំង ហើយពួកគេក៏អាណិតពួកនាងផងដែរ។ «មុខហើមបែបនេះ, សូម្បីតែម៉ាក់របស់អ្នកក៏មើលអ្នកលេងស្គាល់ដែរ» នេះជាសំដីរបស់អ្នកនិយមលេងអ៊ីធើណេតម្នាក់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial