បង់​រុំ​​របួស​ឆ្លាត​វៃ​បញ្ជា​ដោយ​ស្មាត​ហ្វូន​ អាច​ព្យាបាល​របួស​យ៉ាង​ឆាប់​រហ័ស!!!

ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​រចនា​បង់​រុំ​របួស​មួយ​​ប្រភេទ​​​ឆ្លត​វៃដែល​បញ្ជា​ដោយ​ស្មាត​ហ្វូន​ ​ដែលពួក​គេ​និយាយ​ថា​វា​អាច​ព្យាបាលរបួស​បាន​លឿន​ជាង​ 3 ដងបើ​ប្រៀប​ធៀប​ទៅ​នឹង​បង់​រុំ​ធម្មតា​។

វា​សម្រេច​បាន​តាមរយៈ​ថ្នាំ​ដែល​ផ្ទុក​ក្នុ​ងបង់​រុំ​ឆ្លាត​វៃ​នោះ ហើយ​ការ​ចែក​ចាយ​ថ្នាំ​ត្រូវ​បានបញ្ជា​ និង​គ្រប់គ្រង​តាម​រយៈស្មាតហ្វូន។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​នៅ​ពេលអនាគត​វាអាច​ពន្លឿន​ការព្យាបាល​របួស​នៅសម​រភូមិ​ថែម​ទៀត​ផង​។

ព័ត៌​មាន​លម្អិតស្តីពី​បច្ចេកវិទ្យា​នេះត្រូវ​បាន​បោះពុម្ពផ្សាយ​ក្នុងទស្សនាវដ្តី Advanced Functional Material ។ វា​ត្រូវ​បានបង្កើត​ឡើង​ដោយ MIT, Harvard និង​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា​ Nebraska-Lincoln ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial