ត្រីឆ្លាម​ជា​ច្រើន​ក្បាល​បាន​ងាប់​នៅ​សមុទ្រ​សាន់​ហ្វ្រាន់​ស៊ីស្កូដោយ​មិ​ន​ដឹង​ពី​មូល​ហេតុ!!!

ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ព្រួយ​បារម្ភ​ដោយសារ​ត្រីឆ្លាម​​ជា​ច្រើន​ក្បា​ល​បាន​ងាប់​បន្ដ​បន្ទាប់​នៅក្នុង​សមុទ្រ​សាន់ហ្វ្រាន់ស៊ីស្កូ ប៉ុន្ដែ​​​មិន​អាច​រកមូល​​ហេតុពិតប្រាកដ​នៅ​ឡើយ​​​នោះ​ទេ។

NBC បានរាយការណ៍​ថា​ត្រីឆ្លាមធំ​ៗ​ជា​ច្រើន​ក្បាល​បាន​ងាប់​នៅ​ក្នុង​សមុទ្រ​សាន់​ហ្រ្វាន់​សុី​ស្កូ​ក្នុង​ចន្លោះ​ខែ​កុម្ភៈ និង​កក្កដា ក្នុង​ឆ្នាំ​នេះ។ បើ​យោង​តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា ជប៉ារ៉ា​ស៊ីត​ដែល​ត្រូវបាន​គេស្គាល់​ថា​ ដោយ​សារ​ពពួក​ប៉ារ៉ាស៊ីត​ Miamiensis avidus បាន​​ចូល​ក្នុង​ច្រមុះ​របស់​ត្រី​ឆ្លាម​ហើយ​បាន​ជ្រៀត​ចូល​ទៅ​ដល់​ខួរក្បាលរបស់វា​​ ដែល​បណ្ដាល​អោយ​ត្រី​ឆ្លាម​ជា​ច្រើ​ន​ក្បាល​បាន​ងាប់​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ភ័យខ្លាច​ ទោះ​ជាយ៉ាងណា​ក៏ដោយ​ប្រភេទ​សត្វ​ផ្សេងៗ​ទៀត​ក៏​កំពុង​តែឆ្លង​ និងស្លាប់ដែរ។ ពួក​គេ​ក៏​បារម្ភ​ថា​ប៉ារ៉ាសិត​នេះ​អាច​រីករាល​ដាល​កាន់​តែឆ្ងាយ​តាមបណ្ដោយ​ឆ្នេរសមុទ្រ​កាលីហ្វ័រនីញ៉ា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial