អ្នកចូលចិត្តលេងហ្គេម៖ នារីម្នាក់ញៀនហ្គេមទូរស័ព្ទខ្លាំងពេក រហូតពិការភ្នែកមួយចំហៀង

នារីជនជាតិចិនម្នាក់មានអាយុ ២១ ឆ្នាំ បាត់បង់ភ្នែកខាងស្តាំម្ខាង ដោយសារតែលេងហ្គេមទូរស័ព្ទពេញមួយថ្ងៃ។

នារីវ័យក្មេងរូបនោះមានរហ័សនាមថា Xiao Wu, នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងមានអារម្មណ៍ថាប្លែកៗនៅក្នុងភ្នែកខាងស្តាំរបស់នាង។

នាងត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័រកឃើញថា ភ្នែករបស់នាងគឺរលាកសរសៃឈាមភ្នែក (RAO)។ RAO នេះជាធម្មតាកើតមានឡើងចំពោះមនុស្សដែលមានវ័យចាស់។ វាគឺជាស្ថានភាពភ្នែក ដែលអាចធ្វើអោយបាត់បង់ការមើលឃើញជារៀងរហូត។

មុនថ្ងៃកើតហេតុនារីវ័យក្មេងរូបនោះ បានទៅលេងមិត្តរបស់នាង ហើយបានលេងហ្គេមអនឡាញមួយដែលមានឈ្មោះថា «King of Glory»។ យោងតាមសំដីមិត្តរបស់នាងបាននិយាយប្រាប់សារពត៌មាននៅប្រទេសចិនមួយថា នាងញៀននឹងហ្គេម ហើយនាងតែងតែលេងហ្គេម ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយពេលខ្លះទៀតនាងថែមទាំងលេងហ្គេមរហូតមិនដេកក៏មានដែរ។

ជាទូទៅនាងតែងតែលេងហ្គេមចាប់ពីម៉ោង ៦ ព្រឹក បន្ទាប់ពីនាងញុំាអាហារព្រឹករួច រហូតដល់ម៉ោង ៤ ល្ងាច។ នាងសម្រាកបន្តិចរួចក៏លេងបន្តដល់ម៉ោង ១ រឺ ២ ទៀបភ្លឺក៏មាន។ នាងថែមទាំងនិយាយថា ពេលខ្លះនាងលេងរហូតភ្លេចញុំា ទោះបីជាឪពុកម្តាយរបស់នាងហៅនាងអោយញុំាក៏ដោយ។ ឪពុកម្តាយរបស់នាងតែងតែដាស់តឿនពីការលេងទូរស័ព្ទរបស់នាង ថាប្រយ័ត្នខ្វាក់ភ្នែក។ ហើយឥលូវនេះនាងពិតជាស្តាយក្រោយខ្លាំងណាស់ ដែលមិនស្តាប់សំដីឪពុកម្តាយរបស់នាង។

គ្រូពេទ្យបញ្ជាក់ថាបញ្ហានេះមកពី នាងសំលឹងមើលទូរទស្សន៍ រឺទូរស័ព្ទយូរម៉ោងខ្លាំងពេក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial