រំភើបចិត្ត៖ យកលុយបត់ជារូបបេះដូង ហើយសន្សំរយៈពេល ៦ ឆ្នាំ ដើម្បីទិញឡានថ្មីអោយប្រពន្ធជាទីស្រលាញ់

តើអ្នកឆ្ងល់ទេថានៅលើលោកនេះមានទេស្នេហាពិត? ស្នេហាដែលចេញពីក្នុងចិត្តពិតៗតែម្តង ដោយមិនគិតពីរឿងទ្រព្យធន់។ តើមានទេស្វាមីដែលស្រលាញ់ភរិយាដោយមិនគិតពីចំណុចខ្វះខាត? តើមានទេបុរសល្អនៅលើលោកនេះ? សម្រាប់អ្នកដែលទើបនឹងបែកបាក់ស្នេហា ប្រហែលជាឆ្លើយថា «ប្រុសណាក៏ដូចប្រុសណាដែរ… គ្មានទេប្រុសល្អនៅលើលោកនេះ» ប៉ុន្តែគំនិតនេះមិនត្រឹមត្រូវទេ។ មានមនុស្សច្រើនណាស់ដែលបានជួបនឹងស្នេហាពិត។ តួយ៉ាងបុរសម្នាក់នេះ។ ជារៀងរាល់គាត់តែងតែយកលុយបត់ធ្វើជារូបបេះដូង ហើយសន្សំរយៈពេល ៦ ឆ្នាំដើម្បីទិញឡានថ្មីអោយប្រពន្ធរបស់គាត់។

ប្តីល្អម្នាក់នេះមកពីខេត្ត Sichuan ប្រទេសចិន, គាត់តែងតែបត់លុយជារូបបេះដូង ដែលជានិមិត្តសញ្ញានៃសេចក្តីស្រលាញ់របស់គាត់ ដែលមានចំពោះភរិយារបស់គាត់។ ការពិតទៅគាត់មានបំណងថានឹងបត់លុយនេះរហូត ២០ ឆ្នាំ ប៉ុន្តែគាត់គិតថាទំរាំដល់ពេលនេះលុយប្រហែលជាចាស់ដុះផ្សិតចាយលែងកើតហើយ។ ដូច្នេះគាត់ក៏សម្រេចចិត្តថាយកលុយរូបបេះដូងទាំងនោះ ទៅទិញឡានសេរីថ្មីមួយអោយប្រពន្ធរបស់គាត់។ គាត់ដាក់លុយបត់ទាំងនោះនៅក្នុងវ៉ាលី ដើម្បីទៅទិញឡាន។ វាបានធ្វើអោយអ្នកលក់ឡានមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញលុយបេះដូងបែបនេះ។ ហើយពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបានលឺរឿងដ៏រំភើបចិត្តនេះ។ ពួកគេចំណាយពេល ៣ម៉ោងដើម្បីពន្លារលុយអោយមកជាធម្មតាវិញ។

លុយដែលសន្សំបាននោះមានចំនួន ២០,០០០យ័ន្ត (៣០០០ដុល្លា)។ ដោយសារតែលុយមិនគ្រប់ក្នុងការទិញ ប៉ុន្តែស្វាមីរូបនោះនៅតែសម្រេចចិត្តថានឹងទិញ ដោយគាត់ប្រើកាត់ credit card របស់គាត់ដើម្បីទូទាត់ទឹកប្រាក់ដែលនៅសល់។ ពិតជារំភើបចិត្តមែន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial