លោក ពាក់​មី បង្ហាញ​អារម្មណ៍​សោក​ស្ដាយ ពេល​ប្អូនស្រី អ៊ុក សុវណ្ណារី ត្រូវ​ធ្លាក់​ពី​កម្មវិធី The Voice Kids Cambodia

​ប្អូនស្រី អ៊ុក សុវណ្ណារី ដែល​ជា​បេក្ខ​នារី​នៅ​ក្នុង​កម្មវិធី The Voice Kids Cambodia បាន​ធ្វើឲ្យ​ទស្សនិកជន​ជា​ច្រើន​កោត​សរសើរ និង​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​នាង​ត្រូវ​បាន​ធ្លាក់​នៅ​ក្នុង​កម្មវិធី​នេះ។ ពួក​គេ​នៅ​មិន​អស់​ចិត្ត​ឡើយ ដែល​ក្មេង​ស្រី​ម្នាក់​នេះ ត្រូវ​ធ្លាក់​ពី​កម្មវិធី ព្រោះ​នាង​មាន​ទឹក​ដម​សម្លេង​ពិរោះ​ខ្លាំង។

ក្រៅ​ពី​ទស្សនិកជន​ជា​ច្រើន ក៏​មាន​តារា​កំប្លែង​ម្នាក់​ទៀត​ដែរ គឺ​លោក​ពាក់មី ដែល​បាន​បង្ហាញ​ពី​អារម្មណ៍​សោក​ស្ដាយ​ដោយ​សារ អ៊ុក សុវណ្ណារី ធ្លាក់​នៅ​ក្នុង​កម្មវិធី​ The Voice Kids Cambodia នេះ។

លោក ពាក់មី បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖ ចប់​បាត់ អាយ​ដល​ខ្ញុំ​ធ្លាក់​ហើយ សូម​ចូល​រួម​សោក​ស្តាយ​ផង​ប្អូនស្រី អ៊ុក សុវណ្ណារី សំលេង​ប្អូន​ពិរោះ​ណាស់ មិនងាយ​មាន​ក្មេង​ណា​សំលេង​ដូច​ប្អូនទេ កុំបាក់​ទឹក​ចិត្ត ប្អូន​តស៊ូ​បន្តរ​ទៀត​ណា បង​គាំទ្រ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial