Salah ជួយ​​អេហ្សីប​ឡើង​​​ World Cup​​ ខណៈ​ដែល​​គ្រូ​បង្វឹក​លើស​ឈាម​

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​​ហង្ស​ក្រហម​ Liverpool កីឡាករ​ Mohamed Salah បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេហ្សីប​​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​​​​ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី​ បន្ទាប់​ពី​ពួក​គេ​បាន​​យក​ឈ្នះ​ក្រុម​ជម្រើស​​ជាតិ​កុងហ្គោ​ ដោយ​លទ្ធផល​ ២ ទល់​នឹង​ ១ នា​​វគ្គ​ជម្រុះ​។

អេហ្សីប​បាន​ឡើង​​ទៅ​ World Cup លើក​ចុង​​ក្រោយ​បង្អស់​នៅ​ក្នុង​ឆ្នាំ​ ១៩៩០ ប៉ុន្តែ​​​ក្រោយ​​ពី​កក់​បាន​កៅអី​​​នៅ​វគ្គ​ ៣២ ក្រុម​​ ពេល​នេះ​​ពួក​គេ​​​​ត្រៀម​​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​​ ៤ ឆ្នាំ​ម្ដង​មួយ​នេះ​​​ជា​ថ្មី​ម្ដង​ទៀត​​​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នា​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​​ ហើយ​ដែល​រុស្ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​។

ដោយ​ឡែក​លោក​ Hector Cuper គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អេហ្សីប​បាន​សារភាព​ថា​គាត់​បាន​លេប​ថ្នាំ​​លើស​ឈាម​​ មុន​ពេល​ក្រុម​របស់​លោក​ឡើង​ទៅ​ប្រកួត​ពាន​ World Cup ជា​ស្ថាពរ​ ព្រោះ​តែ​សម្ពាធ​នៅ​ក្នុង​​ការ​ប្រកួត​វគ្គ​ជម្រុះ​បង្ក​ជា​​ភាព​តាន​តឹង​​​​ខ្លាំង​​ពេក​​​ដល់​គាត់​។

“ខ្ញុំ​បាន​លេប​ថ្នាំ​លើស​ឈាម​ដោយ​សារ​ភាព​តាន​តឹង​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​រិះ​គន់​។”​ លោក​ Hector បាន​ប្រាប់​អ្នក​យក​ពត៌មាន​។ “ជីវិត​គឺ​ពោរ​ពេញ​ទៅ​ដោយ​ភាព​តាន​តឹង​ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ដើម្បី​ឡើង​ទៅ​ World Cup គឺ​ជា​ភាព​តាន​តឹង​ខ្លាំង​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ជួប​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Skysports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial