Neymar ស្នើ​ឲ្យ​ UEFA ដេញ​ Barcelona ចេញ​ពី​ Champions League

កីឡាករ​ Neymar បាន​ទាម​ទារ​ឱ្យ​ UEFA បណ្តេញ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ចេញ​ពី​​ការ​ប្រកួត​ក្របខ័ណ្ឌ​ Champions League ដោយ​សារ​​ជម្លោះ​ជុំវិញ​​​​​​ប្រាក់​រង្វាន់​​បន្ថែម​​។

តំណាង​របស់​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​​បាន​ដាក់​សំណើ​​មួយ​ទៅ​កាន់​ស្ថាប័ន​បាល់ទាត់​ទ្វីប​អឺរ៉ុប​ ខណៈ​ដែល​ជម្លោះ​រវាង​ Neymar និង​​ក្លិប​ចាស់​របស់​គាត់​ទាក់ទង​​នឹង​ប្រាក់​បន្ថែម​នៅ​​មិន​ទាន់​ដាច់​ស្រេច​។

Neymar បាន​បញ្ចប់​ការ​ផ្ទេរ​​ជាមួយ​​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ពី​ Barcelona ទៅ​កាន់​ក្លឹប​របស់​បារាំង​ Paris St. Germain កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ ប៉ុន្តែ​​តំណែង​របស់​គាត់​បាន​ទទូច​អំឡុង​ការ​ផ្ទេរ​នោះ​ឲ្យ​ PSG ទទួល​ខុស​ត្រូវ​លើ​ការ​សង​ប្រាក់​បន្ថែម​​ទៅ​ឲ្យ​ Barcelona ដែល​​មាន​តម្លៃ​ប្រមាណ​​ជា​ ២៣ លាន​ផោន​។

ហើយ​ពេល​នេះ​ Neymar បាន​ស្នើ​ទៅ​កាន់​ UEFA ឲ្យ​ដេញ​ Barcelona ក្រុម​ម្ចាស់​ជើង​ឯក​ Champions League ប្រាំ​សម័យ​កាល​មួយ​នេះ​​ចេញ​ពី​ការ​ប្រកួត​នា​រដូវកាល​នេះ​។

យ៉ាង​ណា​មិញ​​ UEFA ត្រូវ​បាន​គេ​ជឿ​ថា​មិន​ទាន់​​ឆ្លើយ​តប​នឹង​សំណើ​​របស់​​តំណាង​ Neymar នៅ​ឡើយ​​ទាក់ទង​នឹង​​ការ​បណ្ដេញ​ Barcelona ចេញ​ពី​​​ការ​ប្រកួត​ពាន​រង្វាន់​ Champions League រដូវកាល​នេះ​ទាំង​ពាក់​កណ្ដាល​ការ​​នោះ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Skysports

Neymar ត្រូវ​បាន​ Barcelona ទារ​ឲ្យ​សង​ប្រាក់​ជិត​ ១០ លាន​ដុល្លារ​

ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ប្រកាស​ប្ដឹង​ទារ​ប្រាក់​ពី​​​អតីត​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ខ្លួន​គឺ​កីឡាករ​ Neymar ដោយ​សារ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​មិន​បាន​គោរព​តាម​កិច្ច​សន្យា​របស់​ខ្លួន​។

Neymar បាន​បញ្ចប់​ការ​ផ្ទេរ​​ទៅ​កាន់​​​ក្លិប​​បារាំង​ Paris Saint Germian ជាមួយ​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២២២ លាន​អឺរ៉ូ​​កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​ ប៉ុន្តែ​ពេល​នេះ​ Barcelona ចង់​​ឲ្យ​គាត់​​សង​មក​វិញ​នូវ​​ប្រាក់​បន្ថែម​​ដែល​គាត់​ទទួល​បាន​ពី​​ក្លិប​​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​ ​កាល​ពី​ពេល​ដែល​គាត់​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​រយៈ​ពេល​ ៥ ឆ្នាំ​បន្ថែម​កាល​ពី​ ៩ ខែ​មុន​ផ្លាស់​ទៅ​ Paris ។

“ក្លិប​ស្នើ​សុំ​ឲ្យ​​កីឡាករ​ Neymar សង​មក​វិញ​នូវ​​ប្រាក់​បន្ថែម​ដែល​ក្លិប​បាន​ឲ្យ​ទៅ​​គាត់​​​ ដោយសារ​គាត់​មិន​បាន​បំពេញ​តាម​កិច្ច​សន្យា​របស់​ខ្លួន​​។” សេចក្ដី​​​ថ្លែង​ការណ៍​មួយ​​របស់​​ក្លិប​ Barcelona បាន​ឲ្យ​​ដឹង​យ៉ាង​ដូចច្នេះ​។ “និង​​បូក​បន្ថែម​ពី​លើ​ប្រាក់​នោះ ១០% ទៀត​ ពី​ព្រោះ​ការ​ពន្យារ​ពេល​ក្នុង​ការ​សង​។”

ពួក​គេ​បន្ថែម​ទៀត​ថា​ ៖ “ហើយ​យើង​ស្នើ​ឲ្យ​​​ក្លិប​ PSG ទទួល​ខុស​ត្រូវ​ទៅ​លើ​​រឿង​​​នេះ​ ប្រសិន​បើ​កីឡាករ​មិន​អាច​ធ្វើ​​វា​បាន​ដោយ​ខ្លួន​​ឯង​ទេ​នោះ​​។”

ហើយ​ប្រាក់​​បន្ថែម​ដែល​ Neymar ទទួល​​ពី Barcelona នា​ពេល​នោះ​គឺ​ ៨.៥ លាន​អឺរ៉ូ​​ដែល​ស្មើ​នឹង​ ៩.៩៩ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial