សញ្ញាទាំង ៤ ដែលបង្ហាញថាអ្នកមិនគួរ បន្តទំនាក់ស្នេហាមួយនេះទៀតទេ

ពាក្យថាស្រលាញ់គឺងាយស្រួលក្នុងការនិយាយ ប៉ុន្តែអ្វីដែលពិបាកនោះគឺការរស់នៅជាមួយគ្នា។ មានគូស្នេហ៍ខ្លះនៅក្បែរគ្នាមិនដែលត្រូវគ្នា ប៉ុន្តែទោះយ៉ាងណាក៏នៅតែមិនបែកគ្នា។ ពួកគេទ្រាំរស់នៅទាំងមិនសប្បាយចិត្ត។ ការពិតទៅអ្នកមិនគួរបន្តទំនាក់ទំនងបែបនេះទេ។ ខាងក្រោមនេះជាសញ្ញាទាំង ៤ បង្ហាញថាអ្នកគួរតែចែកផ្លូវគ្នាដើររៀងខ្លួន៖

១. ភាគច្រើននៃពេលវេលាដែលនៅក្បែរគ្នាមានតែរឿងមិនសប្បាយចិត្ត ហើយចង់តែឈ្នះគ្នា។
២. ទំនាក់ទំនងមួយនេះហាក់ដូចជាគ្មានភាពផ្អែមល្ហែមពិតប្រាកដទេ។ វាគ្រាន់តែជាការសំដែងធ្វើជាផ្អែមល្ហែម នៅមុខគេតែប៉ុណ្ណោះ។
៣. ចង់បានច្រើនជាងការផ្តល់អោយ។
៤. អ្នកទាំងពីរនៅតែមើលឃើញ និងរិះគន់ចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក ហើយចង់កែប្រែគ្នាទៅវិញទៅមក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial