រឿង​ពិត​ក្នុង​ជីវិត​ទាំង ៧ ដែល​យើង​តែង​មើល​រំលង

ភាគ​ច្រើន មនុស្ស​យើង​តែ​មើល​រំលង​នូវ​អ្វី នៅ​ជុំវិញ​ខ្លួន​គាត់។ ជីវិត​មនុស្ស​យើង​ប្រៀប​បាន​ទៅ​នឹង​កាដូ​អញ្ចឹង។ ការ​ចាប់​កំនើត គឺ​ជា​កាដូ​ដ៏​ធំ​មួយ សំរាប់​ជីវិត​យើង។ ដូចនេះ​ហើយ យើង​មិន​ត្រូវ​ចាត់ទុក​ជីវិត​យើង​ជា​សំរាម រឺ​ត្អូញត្អែរ​ពី​ជីវិត​នោះ​ទេ។

ខាង​ក្រោម​នេះ គឺ​ជា​ចំនុច​ដែល​មនុស្ស​គ្រប់​រូប​មើល​រំលង៖
– មិន​ត្រូវ​ប្រមាថ​អ្នក​ណា​ម្នាក់​ឡើយ ព្រោះ​មនុស្ស​មួយ​ចំនួន​គាត់​មិន​អាច​និយាយ រឺ​ឈរ​បាន (មនុស្ស​គរ រឺ​មនុស្ស​ពិការ)
-មិន​ត្រូវ​រអ៊ូរទាំ​ពី រសជាតិ​ចំណី​អាហារ​ដែល​អ្នក​ញ៉ាំ​ទេ ព្រោះ​អ្នក​ខ្លះ​វិញ គាត់​ពុំ​មាន​អាហារ​សំរាប់​ហូប​ផង
-មិន​ត្រូវរអ៊ូ រឺ​ធុញ​នឹង​ដៃ​គូ​ស្នេហា​របស់​អ្នក​ទេ ព្រោះ​មនុស្ស​មួយ​ចំនួន​រក​ដៃ​គូ​ជីវិត​មិន​បាន​ផង
-មិន​ត្រូវ​ត្អូញត្អែរ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ (មាន​សភាព​ចាស់ មិនស្អាត -ល-) ព្រោះ​អ្នក​ខ្លះ​រក​តែ​ដំបូល​ជ្រក​មិន​បាន​ផង
-មិន​ត្រូវ​ស្តី​ឲ្យ​កូន​របស់​អ្នក​ខ្លាំងៗ​ពេក​នោះ​ទេ ព្រោះ​អ្នក​ខ្លះ​ពុំ​មាន​សមត្ថភាព​យក​កូន​ផង
-មិន​គួរ​រអ៊ូ​ពី​ការងារ​របស់​អ្នក​ទេ ព្រោះ​មាន​អ្នក​ខ្លះ​គ្មាន​ការងារ​ធ្វើ
-មិន​គួរ​បន្ទោស​លើ​វាសនា​របស់​ខ្លួន​ឯង​នោះ​ទេ ព្រោះ​មាន​អ្នក​ខ្លះ​ក្មេង ហើយ​ឈឺ​ដេក​ចាំ​សេចក្តី​ស្លាប់៕

ប្រភព៖ Brightside.Me
ដោយ៖ NT

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial