ឆ្លូវ វ​ក រការ នឹង​ជួប​ជា​មួយ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ

ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ដែល​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ មាន​ឱកាស​ជួប​ជា​មួយ​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​អ្នក​នាំ​លាភ​មក​ឲ្យ។ ចង់​ដឹង​ថា យ៉ាង​ណា​ខ្លះ​នោះ សូម​អាន​ទាំង​អស់​គ្នា។

សម្រាប់​អ្នក​ឆ្នាំ​ឆ្លូវ៖ ភាព​ស្លូត​ត្រង់​របស់​របស់​អ្នក​កន្លង​មក ប្រហែល​ជា​នឹង​ទទួល​បាន​ផល​ជា​បណ្ដើរៗ​ហើយ។ ទេវតា​នឹង​អាច​ឲ្យ​អ្នក​ជួប​នឹង​លាភ​ដ៏​ធំ នៅ​ក្នុង​ថ្ងៃ​នេះ។

សម្រាប់​អ្នក​ឆ្នាំ​វក៖ ថ្ងៃ​នេះ អ្នក​នឹង​ទទួល​បាន​ផល​ខ្ពស់​បំផុត ពី​ការ​បំពេញ​កិច្ច​ការងារ​នានា ដែល​វា​ខុស​ពី​ថ្ងៃ​ធម្មតា។ អ្នក​អាច​នឹង​ទទួល​បាន​ពាក្យ​សរសើរ​ពី​ចៅហ្វាយ​នាយ និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​រការ៖ គ្រាន់​តែ​ក្រោក​ពី​គេង​ភ្លាម អ្នក​នឹង​មាន​អារម្មណ៍​ល្អភ្លាម។ អ្នក​អាច​នឹង​ទទួល​បាន​លាភ​នៅ​ក្នុង​ថ្ងៃ​នេះ តាម​រយៈការ​បំពេញ​ការងារ​របស់​អ្នក។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial