ឃុយ ម៉ីហៀង ជាប់​ចំណាត់​ថ្នាក់​ជា​វីដេអូ​ដែល​ឆាបឆក់​អារម្មណ៍​បំផុត​របស់ The Voice Global

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ The Voice Global បាន​បង្ហាញ​ពី​វីដូ​ក្នុង​កម្មវិធី The Voice Kids នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​ជា​ប្រភេទ​វីដេអូ​បញ្ចេញ​សមត្ថភាព​ឆាប់​ឆក់​អារម្មណ៍​ទស្សនិកជន និង​គណកម្មការ​បំផុត។

ក្នុង​នោះ​ដែរ ក៏​មាន​វីដេអូ​របស់​ The Voice Kids Cambodia យើង​ដែរ ហើយ​គឺ​ជា​ការ​បញ្ចេញ​សមត្ថភាព​របស់ ប្អូនស្រី ឃុយ ម៉ីហៀង ក្នុង​វគ្គ Blind Audition ដែល​ជា​កូន​ក្រុម​របស់​កញ្ញា សុគន្ធ នីសា។

គួរ​រំលឹក​ផង​ដែរ​ថា ម៉ីហៀង បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​បី ចុច​ប៊ូតុង​យក​រូប​នាង ហើយ​ហើយ​ក៏​ធ្វើ​ឲ្យ​គណៈ​កម្មការ​ទាំង​បី​ស្រក់​ទឹក​ភ្នែក​ដែរ នៅ​ពេល​ដែល​រូប​គេ​និយាយ​រៀប​រាប់​ពី​ការ​រស់​នៅ​ក្នុង​ជីវភាព​ដ៏​កម្សត់ និង​ពោរពេញ​ដោយ​ការ​តស៊ូ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial