តោះ!!! មក​ស្វែង​យល់​ពី​ហេតុ​ផល​មួយ​ចំនួន ដែល​អ្នក​គួរ​តែ​ប្រើ Samsung

តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា សមត្ថភាព​របស់ Samsung និង iPhone គឺ​មិន​ស៊ីសង​គ្នា​ទេ ប្រៀប​ដូច​ជា កីឡាករ Messi និង Ronaldo អញ្ចឹង ដោយ​យើង​មិន​អាច​និយាយ​បាន​ថា ខាង​ណា​មួយ​ល្អ​ជាង​នោះ​ឡើយ។

ដោយ​ឡែក​នៅ​ថ្ងៃ​នេះ យើង​នឹង​លើក​យក​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Samsung ដែល​អាច​បង្ហាញ​ថា វា​មិន​ចាញ់ iPhone ឡើយ។

1. Display៖ Galaxy S8 Plus មាន​អេក្រង់​ទំហំ 6.2 អ៊ីញ ដោយ​គ្មាន bezels ផ្នែក​ខាងឆ្វេង និង​ផ្នែក​ខាងក្រោម​ទេ។ ចំណែក Apple iPhone 7 Plus មាន​អេក្រង់​ទំហំ 5.5 អ៊ីញ។ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​ឯករាជ្យ​មួយ បាន​បង្ហាញ​ថា ទូរស័ព្ទ Galaxy S8 មាន​ Display គុណភាព​ខ្ពស់​​ជាង​ស្មាត​ហ្វូន​ណាៗ​ទាំងអស់។

2. សម្រាប់​អ្នក​ដែល​ប្រើ​ជា​លក្ខណៈ​ធម្មតាៗ មិន​មែន​ជា​អ្នក​ជំនាញ គួរ​តែ​ជ្រើសរើស Samsung ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ មិន​សាំញ៉ាំ មិន​ពិបាក​យល់។

3. Samsung ងាយ​ស្រួល​ក្នុង​ការ​តម្លើង​កម្មវិធី ព្រោះ​យើង​គ្រាន់​តែ​មាន Google Account មួយ​ប៉ុណ្ណោះ ក៏​អាច​តម្លើង​កម្មវិធី​របស់​វា​ចេញ​ពី Play Store បាន​ហើយ។

4. Bluetooth 5.0៖ អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ស្មាតហ្វូន Galaxy S8 និង S8 Plus ជា​ទូរសព្ទ័​ដំបូង ដែល​អាច​ដំណើរ​ការ​ជាមួយ Bluetooth 5.0 បាន។

5. Samsung ប្រហែល​ជា​មិន​សូវ​ធ្លាក់​តម្លៃ​ខ្លាំង​ដូច iPhone ឡើយ នៅ​ពេល​ដែល​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial