អង្រួនបេះដូងខ្ញុំហើយ! Galaxy S9 ចេញរូបរាង​គំរូ​ថ្មី​ប្លែក​ភ្នែក​តែ​ម្ដង!!!

Galaxy S8 កំពុង​តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អតិថិ​ជន​ Samsung ទូទាំង​ពិភព​លោក​ ដោយ​ក្រុម​ហ៊ុន​បាន​យក​ចិត្ដ​ទុក​ដាក់​ទៅ​ការ​សមត្ថភាព គុណភាព និង​សុវត្ថិភាព​ជា​ចំណង​ដូច្នេះ​ហើយ​ធ្វើ​អោយ​ស្មាត​ហ្វូនជំនាន់​ក្រោយ​ៗ​របស់​ Samsung ពិត​ជា​ល្អ​ឥខ្ចោះ​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​រូប​រាង​គំរូ​ថ្មី​របស់​ Galaxy S9 ត្រូវ​បាន​ចេញ​ផ្សាយ​ពី​ប្រភព​មួយ​​ដោយ​សរសេរ​ថា នេះ​គឺ​ជា​រូប​រាង​ថ្មី​របស់​ Galaxy S9។ ក្នុង​នោះ​ផង​ដែរ​យើង​ឃើញ​ថា​ ការ​រចនា​រូប​រាង​ថ្មី​នេះ​គឺ​ពិត​ជា​ប្លែក​មែន​ទែន ធ្វើ​អោយ​អ្នក​ទស្សនា​គ្រប់​គ្នា​លង់​ស្នេហ៍។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​រូប​រាង​ថ្មី​របស់ Galaxy S9 នេះ​គឺ​បាន​ចេញ​ផ្សាយ​ពី​ប្រភព​មួយ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​នោះ​ទេ ចំណែកឯ​ក្រុម​ហ៊ុន Samsung ក៏​មិន​ទាន់បាន​​លេច​ឭ​ដំណឹង​ថា​នឹង​ចេញ​ Galaxy S9 នោះ​ផង​ដែរ​​ ដូច្នេះ​សូម​ទស្សានា​វីដេអូ​ខាង​ក្រោមនេះ​ទាំង​អស់​គ្នា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial