ប្លែក​ទៀត​ហើយ!!! រូប​រាង​គំរូ​របស់​ Galaxy Note 9 ឡូយ​កប់!

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​ក្រុម​ហ៊ុន Samsung ដាក់​ប្រកាស​លក់​ Galaxy Note 8 ឃើញ​ថា​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន ចំណែក​ឯការ​លក់​ចេញ​ក៏​ទទួល​បាន​ច្រើ​ន​ផង​ដែរ​​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​មាន​ប្រភព​មួយ​បាន​បង្ហាញ​ Concept ថ្មី​នៃ​ Galaxy Note 9 ដែល​បាន​បង្ហាញ​រូប​រាង​ជា​មួយ​នឹ​ង​ការ​រចនា​យ៉ាង​ទាក់​ទាញប្លែក​ពី​ជំនាន់​មុនៗ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​នេះ​គឺ​ជា​ Concept ថ្មី​ចេញ​ពី​ប្រភព​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ ចំណែក​​ឯក្រុម​ហ៊ុន  Samsung ក៏​មិន​ទាន់​បង្ហើប​អំពី​ Galaxy Note 9 នៅ​ឡើយ​ផង​ដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial