Scrub ដុសមុខដែលល្អបំផុតប្រើត្រូវគ្រប់ប្រភេទស្បែក

តើអ្នកកំពុងតែស្វែងរក Scrub ដុសមុខដែលល្អ ប្រើហើយមិនមានប្រតិកម្ម រឺខូចស្បែកនៅពេលក្រោយមែនទេ? អស់បារម្ភ!!! Scrub ធម្មជាតិមួយប្រភេទនេះអាចជួយបាន។ មិនតែប៉ុណ្ណោះវាថែមទាំងមិនអស់ថវិកាច្រើនទៀតផង។ អត្ថប្រយោជន៍របស់វាគឺអាចជំរុះកោសិកាស្បែកងាប់ និងកោសិកាខូចៗចេញពីលើរាងកាយរបស់អ្នក។ នៅពេលដែលអ្នកប្រើវាជាប្រចាំនោះវានឹងជួយធ្វើអោយស្បែករបស់អ្នកទន់រលោង និងមើលទៅក្មេងជាងវ័យទៀងផង។ មិនតែប៉ុណ្ណោះ, Scrub នេះអាចប្រើបានទាំងដងខ្លួន និងមុខ។

អ្វីដែលអ្នកត្រូវការនោះរួមមាន៖
-ស្ករត្នោតប្រភេទគ្រាប់ៗ ១ ស្លាបព្រាបាយ រឺលៃល្មមអ្នកអាចប្រើសព្វ (បើអ្នកគ្មានស្ករត្នោតទេ អាចប្រើស្ករសជំនួសក៏បានដែរ)។
-ទឹកឃ្មុំ ១ ស្លាបព្រាបាយ។ លាយវាបញ្ជូលគ្នាអោយសព្វ បន្ទាប់មកផ្សើមរបស់អ្នកបន្តិច ហើយយក Scrub ដាក់នៅលើបាតដៃរបស់អ្នកញីៗវាអោយសព្វ ដុសទៅលើរាងកាយរបស់អ្នក។ទុកចោល ១៥ ទៅ ៣០ នាទី សឹមលាងចេញសំអាតរាងកាយ និងមុខរបស់អ្នកចេញ ជាការស្រេច៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial