ម្ចាស់​ iPhone 8 Plus ជា​ច្រើន​នាក់​ជួប​បញ្ហា​ថ្ម​ប៉ោង​

ម្ចាស់ iPhone 8 Plus រាប់​ពាន់​នាក់​​​ពី​ជុំវិញពិភពលោក​បានជួប​នឹង​បញ្ហា​ថ្ម​របស់ពួកគេប៉ោង​។​ ថ្ម​ដែល​ប៉ោង​នៅក្នុងករណី​ទាំងនេះ​ត្រូវបាន​គេរាយ​ការណ៍ថា​កើត​មាន​ឡើងខណៈពេល​ដែល​ថ្ម​អាលុយ​មីញ៉ូម lithium-ion របស់​ទូរស័ព្ទ iPhone 8 កំពុង​បញ្ចូល​។

ក្រុមហ៊ុន Apple បាននិយាយ​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហានេះ​ហើយ​នឹង​ធ្វើ​អោយ​វា​មាន​សុវត្ថិ​ភាព​ឡើ​ងវិញ​។ គេហ​ទំព័រ BGR បាន​រាយការណ៍ថា​ម្ចាស់ iPhone ជា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេសកាណាដា​ ក្រិក ជប៉ុន តៃវ៉ាន់ និងហុងកុង​បានរាយ​ការណ៍ពី​បញ្ហាស្រដៀង​គ្នានេះ​ដែរ​។

យោង​តាម​​គេហទំព័រ MacRumors របស់​ Apple បាន​និយាយ​ថា វាជារឿង​សាមញ្ញមួយសម្រាប់​ឧបករណ៍​មួយ​ចំនួនតូចក្នុង​ចំណោម​​ឧបករណ៍​រាប់លានគ្រឿង​ត្រូវ​បាន​ផលិត​ឡើង​​ ដូច្នេះ​ក្រុម​ហ៊ុន​នឹង​សិក្សា​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​នេះ​​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial