រូបមន្តព្យាបាលសក់ និងធ្វើអោយសក់រលោង

តើអ្នកចង់បានសក់ដែលមានសភាពទន់រលោង និងមានទំងន់ដែរទេ? Bektleay នឹងចែករំលែកនូវរូបមន្តធម្មជាតិមួយដែលផ្សំពីផ្លែកន្ទួតព្រៃ និង ក្រូចឆ្មារ។ ផ្លែកន្ទួតព្រៃមានប្រសិទ្ធភាពក្នុងការព្យាបាលសក់ ធ្វើអោយសក់ទន់ភ្លឺរលោង។ ផ្លែនេះមានឥទ្ធិពលក្នុងការរំញោចការដុះលូតលាស់នៃសក់។ វាក៏ដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពណ៌សក់ផងដែរ។ ដែលមានន័យថាវានឹងជួយទប់ស្កាត់សក់ស្កូវផងដែរ។

គ្រឿងផ្សំរួមមាន៖
-ផ្លែកន្ទួតព្រៃ ពីរឬបីគ្រាប់
-ទឹកក្រូចឆ្មារ ២ ស្លាបព្រា
-ស្លឹកកន្ទ្រោប ១ មែក

វិធីធ្វើ៖
-យកកន្ទួតព្រៃចិតវាអោយតូចៗ ហើយយកគ្រាប់ចេញ។ លាងស្លឹកកន្ទ្រោបអោយស្អាត។ យកវាទាំងពីរទៅកិនអោយម៉ត់ ដោយបន្ថែមទឹកបន្តិចដើម្បីអោយវាប៉ិៗ។ បន្ទាប់មកបន្ថែមទឹកក្រូចឆ្មារចូល ហើយកូរវាអោយចូលគ្នាសព្វ។
-យកវាមកម៉ាស្សានៅសក់ និងស្បែកក្បាលរបស់អ្នករយៈពេលពីរបីនាទី។ ទុកចោលយ៉ាងហោចណាស់ ១ ម៉ោង សឹមលាងចេញជាមួយនឹងសាប៊ូ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial