ទំព័រ Facebook «អ្នក​​នាំ​ពាក្យ គ.ជ.ប – NEC spokesperson» ដែល​​ត្រូវ​បាន​​ជន​​អនា​​មិក Hack យក​ទៅ​​ប្រើ​​ប្រាស់ ឥឡូវ​​ដំណើរ​​ការ​​ធម្មតា​​វិញ​​ហើយ!!!

យោង​តាម​គណនី​ផ្លូវ​ការ​របស់​អ្នក​ពាក្យ គ.ជ.ប – NEC spokesperson បាន​​អោយ​​ដឹង​ថា ទំព័រ​​ហ្វេស​​ប៊ុក «អ្នក​ពាក្យ គ.ជ.ប – NEC spokesperson» ត្រូវ​បាន​ជន​អនាមិក Hack យក​ទៅ​ប្រើ​ប្រាស់កន្លង​មក​នោះ ឥឡូវ​នេះ​ដំណើរ​ធម្មតា​វិញ​ហើយ​។

ក្នុង​នោះ​ផង​ដែរ​ទំព័រ​ហ្វេស​ប៊ុក​ របស់​អ្នក​ពាក្យ គ.ជ.ប – NEC spokesperson បាន​សរសរ​នៅ​លើ​ទំព័រ​របស់​ខ្លួន​ថា «សូម​ជម្រាបជូន​ដល់សាធារណៈជា​ថា ទំព័រ Facebook <អ្នកនាំពាក្យ គ.ជ.ប – NEC spokesperson> និង​គណនីផ្ទាល់​ខ្លួនរបស់ ​ឯកឧត្តម ហង្ស ពុទ្ធា សមា​ជិក និងជាអ្នក​នាំពាក្យ គ.ជ.ប ដែល​ត្រូវបានជន​អនាមិក Hack យកទៅ​ប្រើប្រាស់ កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លង​មកនោះ ​ពេលនេះ​បានដំណើរការ​ជាធម្មតា​ឡើងវិញ​ហើយ។ 

សូម​ថ្លែងអំណរ​គុណចំពោះការ​សហការ និង​ដោះស្រាយ​ពីឯកឧត្តម ប្រធាន​នាយកដ្ឋានប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ និងសហ​ការី ដែល​បាន​ធ្វើឱ្យ Facebook Page នេះ បាន​ដំណើរ​ការ​ជាធម្មតា​ឡើង​វិញ នៅ​ថ្ងៃ​ទី០៤ ខែ​តុលា ឆ្នាំ២០១៧» ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial