លើ​លោក​នេះ គ្មាន​អ្វី​ដែល​ស្ថិត​នៅ​ជា​អមតៈ​នោះ​ទេ!!!

របស់​គ្រប់​យ៉ាង កើត​ឡើង​ហើយ តែង​រលត់​ទៅ​វិញ​ជា​ធម្មតា ប្រៀប​ដូច​ជា​ភ្លើង​ទៀន​ដែល​ឆេះ​ឡើង​ហើយ តែង​រលត់​ទៅ​វិញ​ដូច្នោះ​ដែរ។ ដូចគ្នា​នេះ​ដែរ ស្នាម​ញញឹម​នៅ​ថ្ងៃ​នេះ ក៏​អាច​នឹង​បាត់បង់​នៅ​ថ្ងៃ​ស្អែក​ដែរ ហើយ​ស្នាម​ទឹក​ភ្នែក​នៅ​ថ្ងៃ​នេះ ក៏​អាច​ក្លាយ​ជា​ស្នាម​ញញឹម​នៅ​ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក។

ជីវិត​របស់​មនុស្ស​សត្វ​ក៏​ដូច​គ្នា​ដែរ គឺ​គ្មាន​នរណា​ម្នាក់ ឬ​សត្វ​អ្វី​មួយ អាច​រស់​នៅ​ស្ថិត​ស្ថេរ​ជា​អមតៈ​រហូត​ឡើយ។ ថ្ងៃ​ណា​មួយ ឬ​ឆ្នាំ​ណា​មួយ ពួក​គេ​នឹង​អស់​ជីវិត ចាក​ចោល​ផែន​ដី​នេះ​ជា​មិន​ខាន​ឡើយ។ សូម្បី​តែ​ព្រះសម្មាសម្ពុទ្ធ​បរម​គ្រូ​នៃ​យើង ទោះ​លោក​ពោរពេញ​ដោយ​កុសល​ផល​បុណ្យ​ច្រើន​ជាង​មនុស្ស​ទាំង​ឡាយ​ទាំង​ពួង​ក៏ដោយ ក៏​ព្រះ​អង្គ​មិន​អាច​គង់​នៅ ជា​អមតៈ​ដែរ។

ទាំង​អស់​នេះ​ហើយ គឺ​ជា​ហេតុផល​មួយ ដែល​យើង​ម្នាក់ៗ​គួរ​តែ​ធ្វើ​ល្អ កសាង​សេចក្ដី​ល្អ និង​ចេះ​រស់​នៅ​ដោយ​ការ​ស្រឡាញ់​គ្នា។ សេចក្ដី​ល្អ អាច​ជួយ​យើង​ឲ្យ​មាន​សុភមង្គល នៅ​បច្ចុប្បន្ន​ជាតិ​ផង និង​អនាគត​ជាតិ​ផង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial