កម្ពស់​ដែល​នារី​ប្រាថ្នា​ចង់​បាន​ពី​បុរស​ដែល​នាង​ស្រឡាញ់?

ជា​ទូទៅ​ធម្មជាតិ បាន​កម្រិត​កម្ពស់​របស់​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​មិន​ដូច​គ្នា​ទេ ហើយ​ជា​កត្តា​សត្យានុម័ត​នោះ គឺ​មនុស្ស​ប្រុស​តែង​តែ​មាន​កម្ពស់​ខ្ពស់​ជាង​មនុស្ស​ស្រី​ជា​និច្ច។ ប៉ុន្តែ​តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ដឹង​ទេ នារី​ជា​ច្រើន ប្រាថ្នា​ចង់​បាន​បុរស​កម្ពស់​ប៉ុន្មាន?

តាម​ពិត​ទៅ​ចិត្តរបស់​មនុស្ស​យើង​ម្នាក់ៗ គឺ​មិន​ដូច​គ្នា​ទេ ហើយ​ចំណង់​ចំណូល​ចិត្ត​នៃ​ការ​ស្រឡាញ់​កម្ពស់​របស់​មនុស្ស​ស្រី​ក៏​មិន​ដូច​គ្នា​ដែរ។​

ភាគ​ច្រើន​នារី​នៅ​តំបន់​អាស៊ី​យើង គឺ​ស្រឡាញ់​បុរស​ដែល​មាន​កម្ពស់​ចាប់​ពី 1.70 ម៉ែត្រ ឬ​ដល់ 1.75ម៉ែត្រ។ នេះ​គឺ​ជា​រឿង​ដ៏​សម​រម្យ​មួយ​ហើយ ព្រោះ​ប្រជាជន​អាស៊ី មិន​សូវ​ខ្ពស់ និង​មាន​មាឌ​ធំៗ ដូច​ប្រជាជន​នៅ​តំបន់​អ៊ឺរ៉ុប​នោះ​ទេ។ ប៉ុន្តែ​នារី​នៅ​តំបន់​អ៊ឺរ៉ុប​វិញ គឺ​ខុស​ពី​យើង ភាគ​ច្រើន​ប្រាថ្នា​បុរស​ដែល​មាន​កម្ពស់​ចាប់​ពី 1.80 ម៉ែត្រ​ឡើង​ទៅ ព្រោះ​ណា​មួយ កម្ពស់​របស់​ពួក​គេ គឺ​ខ្ពស់ៗ​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial