គេ​តែង​ពោល​ថា មនុស្សស្រី​មិន​ចាំ​បាច់​ផ្អែមល្ហែម​ពេក​នោះ​ទេ គ្រាន់តែ​ក្រអូប​គួរ​ឱ្យ​ស្រឡាញ់​ទៅ​គឺ​ជា​ការ​ល្អ​បំផុត​ហើយ តើ​ពាក្យ​មួយ​ឃ្លានេះ​មាន​ន័យ​យ៉ាង​ណា?

ការ​ប្រើប្រាស់​ភាសា​ផ្អែម​ល្ហែម​ជា​ធម្មជាតិ​របស់​មនុស្សស្រី ដែល​គ្រប់​មនុស្សស្រី​ទាំង​អស់​តែង​តែ​ចេះ​ប្រើ​ពាក្យ​ផ្អែមល្ហែម​ជាង​បុរស។ ពាក្យមួយ​ឃ្លា​ខាង​លើ​នេះ ចង់​បាន​ន័យ​ថា ធម្មតា​ទេ មនុស្សស្រី គឺ​មាន​ភាព​ទន់ភ្លន់ ផ្អែម​ល្ហែម​នៅ​ក្នុង​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ ​ដូច្នេះ​រាល់​ការ​និយាយ​ស្តី ជា​ពិសេស​ទៅ​កាន់​បុរស គឺ​ពុំ​ចាំ​បាច់​ផ្អែម​រលួយ​ពេក​នោះ​ទេ ព្រោះ​ថា ជួនកាល​ពាក្យ​ផ្អែម​ជ្រុល​ធ្វើ​ឱ្យ​គេ​ធុញ​ទ្រាន់ ចូល​ផ្អែមល្ហែម​ឱ្យ​ត្រូវ​កាល​វេលា។

ផង​នោះ​ដែរ មនុស្សស្រី​ដែល​មាន​តម្លៃ​ពិត​ប្រាកដ គឺ​ពុំ​មែន​ជា​មនុស្សស្រី​ដែល​សម្តី​ផ្អែម​ពេក​នោះ​ទេ ព្រោះ​សម្តី​ផ្អែម​ធ្វើ​ឱ្យ​កើត​ការ​សង្ស័យ សម្តី​ផ្អែម​ធ្វើ​ឱ្យ​គេ​គិត​ថា ជា​អាវុធ​ជា​ល្បិច​កល​ទៅ​វិញ។

ចំពោះ​ឃ្លា​ថា គ្រាន់តែ​ធ្វើ​ខ្លួន​ឱ្យ​ក្រអូប​គួរ​ឱ្យ​ស្រឡាញ់ គឺ​ជា​ការ​ល្អបំផុត​ទៅ​ហើយ ​មាន​ន័យ​ថា មនុស្សស្រី​ធ្វើ​ខ្លួន​ឱ្យ​ក្រអូប​គឺ​ក្រអូប​នូវ​កេរ្តិ៍ឈ្មោះ កិត្តិយស​ក្នុង​ភាព​ជា​មនុស្ស​ស្រី​ដែល​នរណាៗ​ក៏​ចង់​បាន ក៏​ចង់​ប្រាថ្នា​គ្រប់ៗគ្នា។ ដូច្នេះ​មនុស្សស្រី​ដែល​ប្រសើរ​បំផុត​មិនមែន​ចាំ​បាច់ទាល់​តែ​ចេះ​ប្រើ​ភាសា​ផ្អែមល្ហែម​ហួសហេតុ​គ្រប់​ពេល​នោះ​ទេ តែ​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្សស្រី ដែល​ក្រអូប​នូវ​កេរ្តិ៍ឈ្មោះ​ទើប​ជា​ការ​ប្រសើរ​ដ៏​ប្រាកដ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial