នោះ!!! អាហ្សង់ទីន​ប្រឈម​នឹង​ការ​​បាត់​បង់​ឱកាស​ឡើង​ទៅ​ប្រកួត​ពាន​ World Cup​ នៅ​រុស្ស៊ី​

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ប្រឈម​នឹង​ការ​ខក​ខាន​​ឱកាស​​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧០ បន្ទាប់​ពី​ពួក​គេ​ការ​ប្រកួត​​វគ្គ​ជម្រុះ​ក្នុង​ទ្វីប​របស់​ពួក​គេ​ប្រឆាំង​និង​ក្រុម​ជម្រើស​​ជាតិ​ប៉េរូ​បាន​ត្រឹម​ស្មើ​។

មាន​តែ​ក្រុម​កំពូល​ទាំង​ ៤ ប៉ុណ្ណោះ​នៃ​ទ្វីប​អាមេរិក​ខាង​ត្បូង​​ដែល​អាច​ឡើង​ទៅ​ប្រកួត​​វគ្គ​ ៣២ ក្រុម​​នៃ​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់​​ពិភពលោក​​​ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី​ ខណៈ​ដែល​​អាហ្សង់ទីន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៦ ឯណោះ​ និង​នៅ​សល់​មួយ​ប្រកួត​ទៀត​នៅ​ក្នុង​ដៃ​។

យ៉ាង​ណា​មិញ​ក្រុម​​ម្ចាស់​ជើង​ឯក​ពាន​​បាល់ទាត់​ពិភពលោក​ ២ សម័យ​កាល​មួយ​នេះ​​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ប្រកួត​ឲ្យ​ឈ្នះ​​នៅ​ក្នុង​ប្រកួត​ចុង​ក្រោយ​របស់​​​ពួក​គេ​ដែល​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​អេក្វាឌ័រ​ ដើម្បី​ធានា​​បាន​កៅអី​នៅ​​វគ្គ​ ៣២ ក្រុម​​។

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Jorge Sampaoli គ្រូ​បង្វឹក​របស់​ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​​ក្រុម​​របស់​គាត់​នឹង​មិន​ខក​ខាន​ឱកាស​​កក់​កៅអី​វគ្គ​ ៣២ ក្រុម​នៅ​ប្រទេស​រ៉ុស្ស៊ី​ទេ​។

“ប្រសិន​បើ​យើង​ប្រកួត​ឲ្យ​ដូច​កាល​ពី​យើង​​បាន​ធ្វើ​​ អំឡុង​ពេល​ប្រកួត​​ជាមួយ​ប៉េរូ​ នោះ​យើង​នឹង​អាច​ឡើង​ទៅ​​ប្រកួត​ពាន​​ World Cup បាន​។” លោក​ Sampaoli បាន​មាន​ប្រសាសន៍​ដូចច្នេះ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial