វិធីទាំង ៣យ៉ាង រំងាប់អារម្មណ៍នៅពេលខឹង

មនុស្សជាច្រើនដឹងខ្លួនថាខុសនៅពេលដែលបាត់ខឹង។​ ប៉ុន្តែពេលខ្លះពាក្យសំដីដែលអ្នកបាននិយាយ វាជ្រុលហួសអស់ទៅហើយ រហូតធ្វើអោយអ្នកមនុស្សមួយចំនួនមានអារម្មណ៍ថាស្អប់អ្នក រឺគេឈប់និយាយរកអ្នកក៏ថាបាន។ ដើម្បីទប់អារម្មណ៍ខឹង អ្នកគួរតែសាកល្បងជាមួយនឹងវិធីខាងក្រោមនេះ៖

១. ដកដង្ហើមអោយវែងៗ
ដកដង្ហើមវែងៗ គឺជាវិធីដ៏ល្អមួយក្នុងការកាត់បន្ថយការផលិត adrenaline និង cortisol ដែលជាអ័រម៉ូនស្ត្រេស។ ដូច្នេះរាល់ពេលដែលអ្នកខឹង ចូរដកដង្ហើមអោយជ្រៅ ហើយវែងៗ ដើម្បីបន្ធូរអារម្មណ៍ឆាប់រហ័ស។

២. ផ្តោតមកលើរាងកាយរបស់អ្នក
ការផ្តោតអារម្មណ៍មកលើរាងកាយរបស់អ្នក នៅពេលដែលខឹងក៏អាចជួយបានដែរ។

៣. ទំលាក់សំលេងរបស់អ្នកចុះបន្តិច
ជាធម្មតានៅពេលដែលតឹងសរសៃកដាក់គ្នា ម្នាក់ៗស្រែកយកមួយអស់ដៃ ដោយមិនគិតថាខ្លួនខុសរឺត្រូវទេ។ ដូច្នេះដើម្បីទប់កំហឹងកុំអោយរាលដាលកាន់តែខ្លាំង អ្នកគួរតែបន្ថយសំលេងរបស់អ្នកបន្តិច ហើយដើរចេញ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial