ប្រលោម​លោក​ខ្មែរ​រឿង «សូផាត» នឹង​ត្រូវ​ផលិត​ជា​ខ្សែភាពយន្ដ ហើយ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN

រឿង សូផាត គឺ​ជា​ប្រភេទ​អក្សរសិល្ប៍​ប្រលោម​លោក​ទំនើប​បែប​មនោសញ្ជេតនា ហើយ​ស្ថិត​ក្នុង​ចលនា​អក្សរសិល្ប៍​ខេមរនិយម ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គមខ្មែរ នា​សម័យ​អាណា​និ​គម​បារាំង និង​តាក់តែង​ឡើង​នៅ​ឆ្នាំ ១៩៣៨ ដោយ​អ្នក​និពន្ធ រីម គីន។

ដោយ​សារ​តែ​ភាព​ល្បីល្បាញ​នៃ​រឿង​នេះ តាំង​ពី​អំឡុង​ពេល​នៃ​ការ​ចេញ​ផ្សាយ​ដំបូង និង​រហូត​មក​ដល់​បច្ចុប្បន្ន​ក៏​មាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ផង​នោះ ស្ថានីយ៍​ទូរទស្សន៍ PNN បាន​រៀប​ចំ​ផលិត​រឿង​នេះ​ឡើង​វិញ ជា​ខ្សែ​ភាព​យន្ត​ភាគ និង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​ខ្លួន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

នេះ​គឺ​ជា​ចំណុច​ដ៏​ល្អ​មួយ ដែល​ផ្ដល់​ឲ្យ​អ្នក​ទស្សនា​បាន​យល់​កាន់​តែ​ច្បាស់​អំពី​សាច់​រឿង «សូផាត» នេះ​កាន់​តែ​ច្បាស់ ក៏​ដូច​ជា លើក​ស្ទួយ​ដល់​អក្សរ​សាស្ត្រ និង​ប្រលោម​លោក​ខ្មែរ​យើង​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ឈុត​ខ្លះៗ​នៃ​រឿង សូផាត ដែល PNN បាន​ចេញ​ផ្សាយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial