ពាក្យ​​កុហក​​ដែល​ស្រីៗ​ចូលចិត្ត​ប្រើ​ជាង​គេ ដើម្បី​បិទ​បាំង​ពី​ទុក្ខសោក​របស់​ខ្លួន!!!

ជា​ធម្មតា​គេ​តែង​តែ​សង្កេត​ឃើញ​ថា មនុស្សស្រី​ចូល​ចិត្ត​បិត​បាំង​អារម្មណ៍​ចំពោះ​មនុស្ស​ដែល​នាង​ស្រឡាញ់ នៅ​ពេល​ណាមួយ​ដែល​នាង​ដឹង​ថា បុរសម្នាក់​នោះ​កំពុង​តែ​ធ្វើ​រឿង​ដែល​នាង​មិន​ពេញ​ចិត្ត។

ខាងក្រោម​នេះ គឺ​ជា​ពាក្យ​កុហក​មាត់​ក្បត់​ចិត្ត ដែល​មនុស្សស្រី​ចូលចិត្ត​ប្រើ​បិទ​បាំង​អារម្មណ៍​របស់​នាង៖

ខ្ញុំ​អាច​ទៅ​រួច៖ នាង​និយាយ​គ្រាន់តែ​កុហក​ឱ្យ​បុរស​ម្នាក់​នោះ ជឿជាក់​ថា នាង​អាច​ធ្វើ​បាន នាង​អាច​ទ្រាំ​បាន​តែ​វា​គ្រាន់​ជា​ការ​សម្តែង​ឱ្យ​គេ​មើល​មក​ថា នាង​រឹងមាំ តែ​ធាតុ​ពិត​នាង​ពិត​ជា​ហត់​ណាស់។

ខ្ញុំ​អត់​អី​ទេ៖ ជា​ការ​ពិត​ពាក្យ​នេះ នាង​ចង់​ប្រាប់​ថា នាង​មិន OK ទេ តែ​មនុស្សស្រី​បែរ​ជា​ចូល​ចិត្ត​ប្រើ ពាក្យ​បែប​នេះ​ទៅ​វិញ តាម​ពិត​ក្នុង​ចិត្ត​ប្រហែល​ជា​អន់​ចិត្ត​ខ្លះ​ដែរ។

ខ្ញុំ​មិន​ខ្វល់​ទេ៖ តាម​ពិត​នៅ​ក្នុង​ចិត្ត​នាង​ខ្វល់​ខ្លាំង​ណាស់ គ្រាន់​តែ​នាង​មិន​ចង់​បង្ហាញ ឬ​ធ្វើ​ឱ្យ​បុរស​ដឹង​ចិត្ត​ប៉ុណ្ណោះ។

ស្អប់​ណាស់៖ ពាក្យ​ដែល​និយាយ​ថា ស្អប់​ទៅ​កាន់​មនុស្ស​ប្រុស​ជាទី​ស្រឡាញ់​សម្រាប់​មនុស្សស្រី គឺ​មាន​ន័យ​ស្មើ​នឹង​ពាក្យ​ថា ស្រឡាញ់​ខ្លាំង​ណាស់។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial