អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ថ្នាំ​ថ្មី​មួយ​ដែល​អាច​បញ្ឈប់​អា​ការឈឺ​សន្លាក់​ឆ្អឹង

អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ថ្នាំ​ថ្មី​មួ​យ​ដែល​អាច​បញ្ឈប់​អា​ការឈឺ​សន្លាក់ និងបំផ្លាញ​ដល់ដល់​ឆ្អឹង​ខ្ចី​។​ Daily Express បាន​រាយ​ការណ៍ថា​ជំងឺរលាក​សន្លាក់​ឆ្អឹង​គឺជា​ជំងឺសន្លាក់​មួយដែល​បណ្តាល​មក​ពីការ​រលាក​ឆ្អឹងខ្ចី​ បាត់​បង់​សារធាតុ​ការពារឆ្អឹង ​ដែល​ជារឿយៗ​តែង​តែ​កើត​មាន​នៅ​លើ​ជង្គង់ ដៃ ត្រគាក និងឆ្អឹង​ខ្នង។

ស្ថាន​ភាព​នេះមិន​មានការព្យាបាល​ទេ ប៉ុន្តែថ្នាំ​ថ្មីឈ្មោះ​ថា M1V-711 ត្រូវ​បានបង្ហាញ​ថា​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​ឆ្អឹង​ចំពោះ​សន្លាក់​ដែល​មានបញ្ហា។ ការ​ព្យាបាល​គឺទៅ​លើ​​ផ្អែកលើ​ម៉ូលេគុល​​ដែល​ពាក់​ព័ន្ធ​​ទៅ​នឹង​ឆ្អឹង និងឆ្អឹង​​ខ្ចី​។

នៅ​ពេល​ធ្វើតេស្ត​លើអ្នក​ជំងឺដែលមាន​អាយុពី 40 ទៅ 80 ឆ្នាំ ថ្នាំនេះ​បាន​កាត់​បន្ថយការរលាក​ឆ្អឹងខ្ចី​​នៅលើ​ជង្គង់ 65% និង​​ព្យាបាល​ឆ្អឹង​ខ្ចី​ក្នុង​រយៈពេលត្រឹមតែ​ 6 ខែ​ប៉ុណ្ណោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial