អាមេរិក​ជឿ​ថា ចារកម្ម​របស់​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​ប្រើ​តាម​រយៈ​កម្មវិធី​កំចាត់​មេរោគ Kaspersky

តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា រដ្ឋាភិបាល​អាមេរិក​បាន​ហាម​ឃាត់ទីភ្នាក់ងារ​សហព័ន្ធ​របស់​ខ្លួន មិន​ឲ្យ​ប្រើ​កម្មវិធី​កំចាត់​មេរោគ Kaspersky ដោយ​មាន​ការ​ភ័យ​ខ្លាច​ជា​មួយ​នឹង​បញ្ហា​ចារកម្ម?

ទោះ​បី​ជា​គ្មាន​ភ័ស្តុតាង​ច្បាស់​លាស់​មួយ​រយភាគ​រយ​ក៏ដោយ តែ​បើ​តាម​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ WSJ (Wall Street Journal) បាន​អះអាង​ថា ពួក Hacker ដែល​មាន​រុស្ស៊ី​នៅ​ពី​ក្រោយ​ខ្នង​បាន​លួច​យក​ឯកសារ NSA យ៉ាង​ច្រើន នៅ​ឆ្នាំ 2015 ហើយ​ក៏​មាន​ពាក់ព័ន្ធ​ជា​មួយ​នឹង​កម្មវិធី កំចាត់​មេរោគ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​សន្តិសុខ Kaspersky Lab ដែរ។

គួរ​ដឹង​ផង​ដែរ​ថា Kaspersky Lab មាន​មូលដ្ឋាន​របស់​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី។ បច្ចុប្បន្ន​ពុំ​មាន​វិធី​ណា​មួយ ដើម្បី​បញ្ជាក់​ដោយ​ច្បាស់លាស់​​ថា ការ​ចុះ​ផ្សាយ​របស់​កាសែត Wall Street Journal មាន​ភាព​ត្រឹមត្រូវ​ទេ ហើយ​ក៏​គ្មាន​ការ​ប្រាកដ​ប្រជា​ណា​មួយ​ថា រឿង​នេះ​មាន​​ការ​​ចូល​រួម​​របស់ Kaspersky ឬ​អត់​ដែរ។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial