មនុស្ស​ស្រី​ដែល​ជា​មង្គល​តែងតែ​មាន​នូវ​ប៉ុន្មាន​ចំណុច​នេះ!!!

មនុស្ស​ស្រី ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​សំខាន់ នៅ​ក្នុង​សង្គម​គ្រួសារ ក៏​ដូចជា សង្គម​មនុស្ស​ទូទៅ​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ គេ​តែង​តែ​សង្កេត​ឃើញ​ថា​ មនុស្សស្រី​ដែល​ផ្តល់​ជា​មង្គល​តែងតែ​មាន​ប៉ុន្មាន​ចំណុច​នេះ​ជា​ចាំ​បាច់៖

មាន​ចំណេះដឹង៖ មនុស្សស្រី​ដែល​មាន​ចំណេះដឹង តែង​តែ​ផ្តល់​នូវ​សុភមង្គល​មួយ​ផ្នែក​ដល់​គ្រួសារ នាង​អាច​ធ្វើ​ឱ្យ​គ្រួសារ​មាន​ភាព​កក់ក្តៅ។

មាន​ឥរិយាបថ​ល្អ​ក្នុង​ការ​រស់នៅ៖ ត្រង់​ចំណុចនេះ​នៅ​ក្នុង​ច្បាប់ស្រី​បាន​ចែង​យ៉ាង​ច្បាស់​ដែល​បាន​អប់រំ​ទូន្មាន​មនុស្សស្រី​ឱ្យ​ធ្វើ​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជា​មង្គល ទាំង​ការ​ដេក ដើរ ឈរ អង្គុយ…។

ចេះ​ធ្វើ​កិច្ចការ​ផ្ទះ៖ ជាការ​ពិត​បើ​ទោះ​ជា​មនុស្សស្រី​ខ្លាំង ពូកែ មាន​តួនាទី​ខ្ពស់​ក្នុង​តំណែង​ការងារ​ជាង​បុរស​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​ចាំ​បាច់​ត្រូវ​តែ​ចេះ​កិច្ចការ​ផ្ទះ​ផង​ដែរ​ទើប​នាង​ជា​នារី​ដ៏​ប្រសើរ​ពិត​ប្រាកដ។

មាន​សទ្ធា៖ ការ​ចេះ​ចែក​រំលែក ចេះ​ជួយ​ផ្តល់​ការ​ទំនុក​បម្រុង​ក៏​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​មនុស្សស្រី​ដែល​ប្រកប​ដោយ​មង្គល ព្រោះ​នាង​ចេះ​ស្គាល់​ពី​ទុក្ខ​ធុរៈ​អ្នក​ជិត​ខាង​ក្នុង​ការ​រក្សា​ភាព​ជា​មិត្ត​នៃ​មនុស្ស​ផង​ទាំង​ពួង។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial