គេ​តែង​តែ​និយាយ​ថា មនុស្ស​ប្រុស​មាន​កិត្តិយស ឬ​មាន​រាសី​ខ្ពស់​ពី​ព្រោះ​មនុស្សស្រី!!! តើ​ឃ្លានេះ​មាន​ន័យ​យ៉ាង​ណា?

ជា​ការ​ពិត​ស្រ្តី​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​យ៉ាង​ខ្ពស់ នៅ​ក្នុង​សង្គម។ ពាក្យ​ថា ស្រី មាន​ន័យ​ថា សិរី ពោល​គឺ សិរីសួស្តី ដែល​ជា​មង្គល។ ដូច្នេះ​មនុស្សស្រី គឺ​ជា​បុគ្គល​ម្នាក់​ដែល​ផ្តល់​នូវ​សិរី​សួស្តី និង​មង្គល គឺ​សេចក្តីល្អ​នៅ​ក្នុង​គ្រួសារ។

ជា​ការ​ពិត​គេ​តែង​តែ​សង្កេត​ឃើញ​ថា គ្រួសារ​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សុភមង្គល គឺ​ជា​គ្រួសារ​ដែល​មាន​ស្រ្តី​ល្អ​ ដែល​ជា​ភរិយា​ជា​គឺ​ជា​នារី​ដែល​ចេះ​ចាត់ចែង​ទ្រព្យ ចេះ​ទុក​ដាក់ ចេះ​អប់រំ​កូន​ចៅ ចេះ​មើល​ថែ​ការពារ​គ្រួសារ​ឱ្យ​បាន​ល្អ មាន​ការ​រីក​ចម្រើន​សុខ​សប្បាយ​គេ​ឱ្យ​ឈ្មោះថា ជា​ស្រី្ត​មង្គល​ដល់​គ្រួសារ។ ហើយ​បើ​ផ្អែក​តាម​តួនាទី​ស្ត្រី​ជា​ធំ​វិញ គេ​បាន​សម្គាល់​ផង​ដែរ បើ​សិន​ជា​ប្រពន្ធ​ស្អាត​ស្អំ ប្តី​ក៏​ស្អាតស្អំ បើ​ជា​ប្រពន្ធ​ពុក​រលួយ​ប្តី​ក៏​ពុក​រលួយ​ដូចគ្នា​ហើយ​រាល់​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ក៏​ត្រូវ​ចូល​រួម​ពី​ស្រ្តី​ផង​ដែរ។

មួយ​វិញ​ទៀត បុរស​ជា​ប្តី​អាច​ជា​បុគ្គល​ដ៏​ឧត្តុង្គឧត្តម​មាន​កិត្តិយស​ក៏​ត្រូវតែ​មាន​ការ​ចូល​រួម​ជួយ​ជ្រោមជ្រែង​ពី​ប្រពន្ធ​ផង។ ម្យ៉ាង​វិញ​ទៀត​បុរស​ម្នាក់​នឹង​មាន​គេ​គោរព​ឱ្យ​តម្លៃ​ដរាប​ណា​ស្រ្តី​ដែល​ជា​ប្រពន្ធ​នោះ​ចេះ​គោរព និង​ផ្តល់​កិត្តិយស​ឱ្យ​ប្តី មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ស្រ្តី គឺ​ជា​បុគ្គល​តែ​ម្នាក់​ដែល​អាច​ធ្វើ​ឱ្យ​ប្តី​មាន​រាសី​ខ្ពស់ ដោយ​មិន​បាច់​ស្រោច​ទឹក ​នោះ ដោយ​ស្រ្តី​គ្រាន់តែ​បំពេញ​តួនាទី​ជា​ប្រពន្ធ​ល្អ ចេះ​គោរព ផ្តល់​តម្លៃ មិន​ជេរ​ស្តីប្តី មិន​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​បន្ទាប​បន្ថោក​ដល់​កិត្តិយស​របស់​ប្តី​ពេល​នោះ ហើយ​បុរស​នឹង​ទទួល​បាន​នូវ​កិត្តិយស និង​រាសី​ខ្ពស់​ជា​ពុំខាន​ឡើយ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial