អ្នក​វិទ្យាសាស្រ្ដ​និយាយ​ថា ផឹក​តែ​ខ្មៅ​រាល់​ថ្ងៃ​អាច​សម្រក​ទម្ងន់​បាន​លឿន

អ្នកវិទ្យា​សាស្ត្រ​នៃសាកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា​បានធ្វើ​តេស្ដ​​សម្រក​ទម្ងន់​ដោយប្រើ​តែ​ខ្មៅ​​ធ្វើ​ការពិសោធន៍​ទៅ​លើ​សត្វ​កណ្ដុរ​។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅក្នុងទស្សនាវដ្តី​សុខភាព​អឺរ៉ុប។

ក្នុង​អំឡុង​ពេល 4 សប្តាហ៍​ក្រុម​សត្វកណ្តុរ​បីក្រុម​ត្រូវ​បានសុី​ចំណីអាហារ​មានជាតិ​ខ្លាញ់​ខ្ពស់ជាតិ​ស្ករ​ខ្ពស់ ហើយ​បើ​ប្រៀប​ធៀប​ទៅនឹង​ក្រុម​ដែល​ត្រូវ​បាន​សុី​ចំណី​ដែល​មាន​ជាតិខ្លាញ់តិច និង​ជាតិស្ករខ្ពស់។ អាហារ​ដែល​មាន​ជាតិខ្លាញ់​ខ្ពស់ និងជាតិ​ស្ករខ្ពស់​ពីរ​ត្រូវបាន​បន្ថែមដោយ​តែខ្មៅ និងតែបៃតង។

បន្ទាប់​ពីរយៈ​ពេល 4 សប្តាហ៍​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានរក​ឃើញថា​ទម្ងន់ក្នុង​ចំណោមសត្វកណ្តុរ​ដែលបាន​ផឹក​តែទទួល​បានកម្រិត​ទាប​ដូច​ទៅនឹង​អ្នក​ដែល​មានជាតិស្ករទាបដែរ។ ការ​វិភាគ​នៃសំណាក​ពោះវៀន​បានបង្ហាញ​ថា​តែ​បៃ​តង​បាន​ជួយ​កាត់​បន្ថយ​បាក់​តេរី​ដែល​មាន​នៅ​ក្នុង​ពោះ​វៀន​។

ខណៈ​ពេល​ដែល​ខ្មៅត្រូវបាន​រកឃើញ​ថា​ជួយ​ចំចាត់​មេរោគ​ដែល​មាន​នៅ​ក្នុង​ថ្លើម ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ និង​​ជួយសម្រួល​ដល់​ការរំលាយអាហារ​ថែម​ទៀត​ផង​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial