ក្រុម​ហ៊ុន Nokia កំពុង​តែពិ​ចារណា​បង្កើត​ទូរស័ព្ទ 4G ដែល​មាន​តម្លៃ​សមរ្យ

បើ​យោង​តាម​របាយការណ៍​មួយ​បាន​អោយ​ដឹង​ថា ថ្មី​ៗ​នេះ​ក្រុម​ហ៊ុន Nokia កំពុង​តែ​សម្លឹង​មើល​ទី​ផ្សារ​ក្នុង​ស្រុក​មួយ​ចំនួន​​ដើម្បី​សិក្សា​ទៅ​លើ​តម្រូវ​ការ​នៃ​បច្ចេក​វិទ្យា​ថ្មី​។

ទោះ​បីជា​យ៉ាង​ណាក៏​ដោយ​នៅក្នុង​បទសម្ភាសន៍ Ajey Mehta អនុ​ប្រធាន HMD Global បាន​និយាយ​ថា​ ក្រុម​ហ៊ុន​ Nokia កំពុង​តែពិ​ចារណា​បង្កើត​ទូរស័ព្ទ 4G ដែល​មាន​តម្លៃ​សម​រម្យ ។

គាត់​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា គាត់​បាន​សំដៅលើទូរស័ព្ទ​ JioPhone របស់​​ក្រុមហ៊ុន Reliance Jio ដែល​ជាទូរស័ព្ទ 4G មាន​តម្លៃសម​រម្យដែល​ធ្វើឱ្យ​មាន​ផលប៉ះពាល់ដល់​ទីផ្សារ។ ក្រុម​ហ៊ុនហ្វាំងឡង់​គឺជាក្រុមហ៊ុន​មួយក្នុង​ចំណោមក្រុមហ៊ុន​មួយ​​ចំនួនដែលនៅសេសសល់​​ក្នុងការផលិត​ទូរសព្ទ័​ដៃ​ ដូច្នេះ​វា​អាច​មាន​ទីផ្សារ​​ដែល​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​នា​ពេល​បច្ចុប្បន្ន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial