ក្រោយ​ពី​ចប់​ការ​ប្រកួត ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល នាំ​គ្នា​ពាក់​អុកស៊ីហ្សែន​គ្រប់​គ្នា

កាល​ពី​យប់​មិញ​នេះ គឺ​ជា​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បូលីវី និង​ក្រុម​ខ្លាំង ប្រេស៊ីល សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​កាន់ World Cup 2018។ ជា​លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួត ក្រុម​ទាំង​ពីរ​នេះ គ្មាន​នរណា​អាច​បំប៉ោង​សំណាញ់​ទី​បាន​ដូច​គ្នា គឺ 0 ទល់​នឹង 0 ។

ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត គឺ​ឃើញ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល នាំ​គ្នា​ពាក់​អុកស៊ីសែន​នៅ​ច្រមុះ​គ្រប់​គ្នា។ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​បែប​នេះ? ការ​ប្រកួត​នេះ នឿយ​ហត់​ខ្លាំង​មែន​ទេ?

តាម​ពិត​ទៅ វា​មិន​មែន​ដោយ​សារ​ហត់​ខ្លាំង​ទេ តែ​គឺ​ដោយ​សារ​អាកាស​ធាតុ​នៅ​ពហុកីឡដ្ឋាន​របស់ បូលីវី មាន​លក្ខណៈ​ក្ដៅ​ខ្លាំង រួម​ជា​មួយ​នឹង សម្ពាធ​ខ្យល់​ទាប នាំឲ្យ​កីឡាករ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម។ ហើយ​នៅ​​ពេល​កំពុង​លេង ក៏​ពួក​គេ​មាន​ការ​លំបាក​បែប​នេះ​ដែរ។

ប្រភព៖ Dailymail
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial