Jimin នៃក្រុម BTS បានដួលសន្លាប់មិនដឹងខ្លួន បន្ទាប់ពីធ្វើការតមអាហារជាច្រើនថ្ងៃ

លោក Jimin បានបង្ហាញពីការតស៊ូដែលលោកបានជួបប្រទះ នៅពេលដែលលោកធ្វើការសម្រក់ទំងន់ តាមរយៈសៀវភៅចុងក្រោយ WINGS Concept Book របស់ BTS។ លោកបានបង្ហើបប្រាប់អំពីសម្ពាធក្នុងការធ្វើជាតារា, ដំណើរការដែលនៅពីក្រោយការច្រៀងតែឯងរបស់លោក «Lie», ហើយនឹងការតស៊ូយ៉ាងស្វិតស្វាញក្នុងការតមអាហាររបស់លោកផងដែរ។

នៅក្នុងកំឡុងពេលធ្វើព្រឹត្តការណ៍មួយ ដែលមានឈ្មោះថា «Blood Sweat & Tear», Jimin បានធ្វើតាមរបបអាហារដ៏តឹងរឹង និងហត់នឿយបំផុត រហូតធ្វើអោយលោកឈឺផងដែរ។ ការតស៊ូរបស់លោកក្នុងកំឡុងពេលនោះ រូបលោកស្រក់ទំងន់បាន ១៥ ផោន។

ខណៈពេលដែលស្ថិតនៅក្រោមសម្ពាធជុំវិញខ្លួនរបស់លោក, Jimin បានប្រាប់ថារូបលោកតែងតែបាត់ស្មារតីក្នុងកំឡុងពេលហាត់រាំ។ ទោះបីជាយ៉ាងណាក៏ដោយ, លោកនៅតែបន្តដំណើរទៅមុខជាមួយនឹងតមអាហារ មិនថាទោះជាមានភាពតានតឹងប៉ុណ្ណានោះទេ។

សមាជិកក្រុម BTS ផ្សេងទៀតបានអញ្ជើញលោកទៅញុំា, ប៉ុន្តែគាត់នៅតែគ្រប់គ្រងរបបអាហាររបស់លោក។ ដោយសារតែអាជីពរបស់លោកធ្វើអោយ Jimin ធ្វើការតមអាហារយ៉ាងតឹងរឹង ហើយថែមទាំងធ្វើដំណើរទៅណាមកណាពេញមួយថ្ងៃ ដោយមិនទទួលទានអាហារផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial