Flakka គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ធម្មតា ក្លាយ​ទៅ​ជា​បិសាច

គ្រឿង​ញៀន Flakka កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ព្រោះ​ប្រសិទ្ធភាព​របស់​វា​គឺ ខ្លាំង​ជាង​ម៉ាទឹកកក រហូត​ដល់ 100 ដង​ឯណោះ។ អ្នក​ដែល​ប្រើប្រាស់​វា​ហើយ នឹង​ក្លាយ​ជា​បិសាច Zombie សុទ្ធសាធ​តែ​ម្ដង។

ថ្នាំ​ញៀន Flakka មាន​សណ្ឋាន​ដូច​ជា ដុំ​អំបិល និង​លក់​ជា​សម្ងាត់​ជា​មួយ​នឹង​គ្រូពេទ្យ​សរសៃ​ប្រសាទ រួម​ទាំង​ឧក្រិដ្ឋ​ជន​មួយ​ចំនួន​ទៀត​ផង​ដែរ។ គ្រឿង​ញៀន​នេះ បាន​រីក​រាល​ដាល​នៅ​សហរដ្ឋ​អាមេរិច កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ មាន​ការ​រីករាល​ដាល​សារ​ជា​ថ្មី​ម្ដង​ទៀត ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដែរ។

មនុស្ស​ធម្មតា នឹង​ក្លាយ​ជា​មនុស្ស​វិកលចរិក​ភ្លាមៗ បន្ទាប់​ពី​គេ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន Flakka នេះ។ សតិអារម្មណ៍ ត្រូវ​បាន​បាត់​បង់ ហើយ​ក៏​មិន​អាច​បញ្ជា​ខួរ​ក្បាល​របស់​ខ្លួន​ឯង​បាន​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial