យ៉ាស់! ប្រេស៊ីល​​ណាត់​​​ជប៉ុន​ និង​អង់គ្លេស​ប្រកួត​គ្នា​​​ខែ​ក្រោយ​​នេះ​​នៅ​ទឹក​ដី​អឺរ៉ុប​

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ថ្ងៃ​ទី​ ១៤ វិច្ឆកា​ ខាង​មុខ​ ខណៈ​ដែល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេស៊ីល​ (Chevrolet Brasil Global Tour) ឆ្ពោះ​គោលដៅ​របស់​ខ្លួន​ទៅ​កាន់​ទ្វីប​អឺរ៉ុប​។

​​ប្រេស៊ីល​ដែល​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​បាល់ទាត់​ពិភពលោក​ ៥ សម័យ​កាល​មួយ​នេះ​នឹង​ប្រកួត​ជាមួយ​ក្រុម​តោ​កំណាច​អង់គ្លេស​​នៅ​ឯ​​កីឡដ្ឋាន​ Wembley ដែល​ជា​កីឡដ្ឋាន​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​។

ការ​ណាត់​ជួប​នេះ​ដែរ​​ត្រូវ​បាន​ប្រកាស​​ជា​ផ្លូវ​​ការ​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កក់​កៅអី​ទៅ​វគ្គ​ ៣២ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី​។

មុន​ជំនួប​​​ជាមួយ​អង់គ្លេស​ ប្រេស៊ីល​​ក៏​មាន​ការ​ប្រកួត​មួយ​ផង​ដែរ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​ ១០ វិច្ឆកា​​ ដែល​ការ​ប្រកួត​នេះ​​ក៏​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រេស៊ីល​​​​ផង​ដែរ​។

ជំនួប​​លើក​ដំបូង​រវាង​អង់គ្លេស​ និង​ប្រេស៊ីល​​គឺ​នៅ​ឆ្នាំ​ ១៩៥៦ ដែល​កាល​ណោះ​គឺ​ប្រេស៊ីល​បាន​ចាញ់​​អង់គ្លេស​ដោយ​លទ្ធផល​ ៤ ទល់​​នឹង​ ២ ខណៈ​ដែល​ជំនួប​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​នៅ​ក្នុង​ឆ្នាំ​ ២០១៣ ហើយ​លទ្ធផល​នា​ពេល​នោះ​ដែរ​គឺ​ ២ ទល់​នឹង​ ២ ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial