ចុម!!! Paris ប្រុង​លក់​ Cavani ដើម្បី​ទិញ​ Sanchez

ក្រុម​អ្នក​​មាន​របស់​បារាំង​ Paris Saint Germain នៅ​មិន​ទាន់​អាច​​កាត់​ចិត្ត​ពី​ការ​ចង់​បាន​កីឡាករ​ Alexis Sanchez ខ្សែ​ប្រយុទ្ធ​​របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​នៅ​ឡើយ​ទេ​ ខណៈ​ដែល​ថ្មីៗ​នេះ​មាន​ពត៌មាន​លេច​ឮ​ថា​ពួក​គេ​ត្រៀម​លួង​លោម​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ឈីលី​រូប​នេះ​ឲ្យ​ផ្លាស់​មក​ក្រុម​របស់​ខ្លួន​នា​រដូវក្ដៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​យោងតាម​​ប្រភព​ពី​​កាសែត​ Le Parisien

ដោយ​ក្លិប​របស់​ពួក​គេ​​ស្ថិត​ក្រោម​ការ​គម្រាម​កំហែង​​ពី​ច្បាប់​​យុត្តិធម៌​​ហិរញ្ញវត្ថុ​ (FFP) បន្ទាប់​ពី​ពួក​គេ​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​ Neymar ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ជាមួយ​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ និង​​ខ្ចី​ជើង​ Kylian Mbappe ពី​ក្រុម​ Monaco នោះ​ ទើប​ពួក​គេ​​ត្រៀម​ក្នុង​ការ​លក់​កីឡាករ​ Top Scorer របស់​ខ្លួន​គឺ​កីឡាករ​ Edinson Cavani ចេញ​ ដើម្បី​បើក​ផ្លូវ​​ឲ្យ​ Sanchez ចូល​។

កុងត្រា​របស់​ Sanchez នៅ​កីឡដ្ឋាន​ Emirates របស់​ Arsenal ត្រៀម​នឹង​បញ្ចប់​នា​ចុង​រដូវកាល​នេះ​ហើយ​ ខណៈ​ដែល​គាត់​មិន​ទាន់​​យល់​ព្រម​​ក្នុង​ការ​ចុះ​ហត្ថលេខា​​បន្ត​កុងត្រា​របស់​ខ្លួន​បន្ថែម​នៅ​ឡើយ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial