Bayern Munich ស្នើ​ឲ្យ​លោក​ Heynckes មក​ដឹកនាំ​រហូត​ដល់​ចប់​រដូវ​កាល​នេះ​

លោក​ Jupp Heynckes បាន​បង្ហើប​ឲ្យ​ដឹង​​ថា​គាត់​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ Bayern Munich បណ្ដោះ​អាសន្ន​រហូត​ដល់​ចប់​រដូវកាល​នេះ​។

អតីត​គ្រូ​បង្វឹក​របស់​ក្រុម​​នៃ​លីក​កំពូល​របស់​អាល្លឺម៉ង់​រូប​នេះ​​នឹង​ឡើង​កាន់​តំណែង​ជា​គ្រូ​បង្វឹក​​ Bayern Munich ជា​លើក​ទី​ ៤ ប្រសិន​បើ​គាត់​​ទទួល​យក​ការ​ស្នើ​សុំ​​នោះ​​​ ខណៈ​ដែល​គាត់​បាន​បង្ហើប​ឲ្យ​ដឹង​​ថា​ខ្លួន​បាន​ជួប​ប្រជុំ​​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​​របស់​ Bayern ដូច​ជា​លោក​ Uli Hoeness, Karl-Heinz Rummenigge និង​​លោក​ Hasan Salihamidzic ដើម្បី​ចរចារ​អំពី​រឿង​នេះ​។

“ពួក​គេ​បាន​សុំ​ឲ្យ​ខ្ញុំ​កាន់​តំណែង​ជា​គ្រូ​បង្វឹក​រហូត​ដល់​រដូវក្ដៅ​ឆ្នាំ​ក្រោយ​។” លោក​ Heynckes បាន​ថ្លែង​យ៉ាង​ដូច្នេះ​​។ “ហើយ​យើង​បាន​និយាយ​គ្នា​អំពី​រឿង​ជា​ច្រើន​ទៀត​។”

គាត់​បាន​បន្ថែម​ទៀត​ថា​ ៖ “គ្មាន​អ្វី​ដែល​ច្បាស់​លាស់​ឡើយ​។ ខ្ញុំ​ត្រូវ​តែ​គិត​អំពី​វា​នា​ពេល​នេះ​។ រយៈ​ពេល​ ៤ ឆ្នាំ​ហើយ​​ចាប់​តាំង​ពី​ខ្ញុំ​​បាន​បញ្ចប់​ការងារ​របស់​ខ្ញុំ​នៅ​ Bayern ហើយ​​បាល់​ទាត់​បាន​ផ្លាស់​ប្ដូរ​ច្រើន​ណាស់​។”

លោក​ Heynckes បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ Bayern ដំបូង​ពី​ឆ្នាំ​ ១៩៨៧ ដល់​ ១៩៩១ ហើយ​នៅ​ឆ្នាំ​ ២០១៣ គាត់​ត្រូវ​បាន​ជាប់​ឈ្មោះ​​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​លើ​ពិភពលោក​​ប្រចាំ​ឆ្នាំ​ពី​ FIFA ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial