Ronaldo ស្នើ​ឲ្យ​ប្រធាន​ក្លឹប​ Real Madrid ទិញ​កីឡាករ​មួយ​រូប​ពី​ក្លឹប​ព័រទុយហ្គាល់

កីឡាករ​ Cristiano Ronaldo ចង់​ឲ្យ​​ក្រុម​យក្សស​ Real Madrid ចុះ​ហត្ថលេខា​ទិញ​កីឡាករ​ William Carvalho ពី​ក្រុម​ Sporting CP ។ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​កាសែត​ Don Balon

Carvalho ក៏​មិន​ខុស​ពី​ Ronaldo ដែរ​ គឺ​គាត់​​ត្រូវ​បាន​បណ្ដុះ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Sporting ខណៈ​ដែល​​ខ្សែ​បម្រើ​ការពារ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ផ្សា​ភ្ជាប់​​ជា​ខ្លាំង​​ជាមួយ​ក្រុម​ញញួរ​យក្ស​ West Ham United កាល​ពី​រដូវក្ដៅ​​កន្លង​ទៅ​។

ប៉ុន្តែ​ពេល​នេះ​ Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​គាត់​បាន​ទទូច​ឲ្យ​ប្រធាន​ក្លឹប​ Real Madrid គឺ​លោក​ Florentino Perez តាម​ប្រមាញ់​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​​ព័រទុយហ្គាល់​​របស់​ខ្លួន​រូប​នេះ​​ជំនួស​វិញ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក
ប្រភព ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial