តុលាការ​អេស្ប៉ាញ យល់​ព្រម​ប្រគល់​​អ្នកសរសេរ​កម្មវិធី​កុំព្យូរទ័រ​ម្នាក់​ទៅ​ឲ្យ​អាមេរិច

យោង​តាម​ឯកសារ​តុលាការ​មួយ​បាន​និយាយ​ថា តុលា​ការ​ជាតិ​អេស្ប៉ាញ​បាន​សម្រេច​កាល​ពី​ថ្ងៃអង្គារ​នេះ​ថា បាន​ធ្វើ​បត្យាប័ន​អ្នកសរសេរ​កម្មវិធី​កុំព្យូរទ័រ (Computer Programmer) វ័យ 36 ឆ្នាំ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយអាជ្ញាធរ​អាមេរិច ពី​បទ​ល្មើស​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​សហរដ្ឋអាមេរិក។

លោក Peter Yuryevich Levashov ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា Peter Severa ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ​នេះ​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ជា​មួយ​គ្រួសារ​របស់​លោក​ទៅ​កាន់​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ​។

ក្រៅ​ពី​ការចោទ​ប្រកាន់​ពី​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ហើយ​នោះ Levashov ក៏​ត្រូវ​បាន​គេចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​បញ្ចូន Kelihos ដើម្បី​ចម្លង​ទិន្នន័យ​ពី​កុំព្យូទ័រ​អ្នកប្រើប្រាស់​ដែល​មាន​ដូច​ជា ពាក្យ​សម្ងាត់ និង​គណនី​ធនាគារ​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​អាមេរិក​រាប់ពាន់​នាក់។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial