ចំណុច​ទាំង​នេះ​បង្ហាញ​ថា អ្នក​មិន​មែន​ជា​ជម្រើស​សម្រាប់​គេ​នៅ​ឡើយ​ទេ!!!

មាន​ធ្លាប់​ឆ្ងល់​ទេ ពេល​ខ្លះ​យើង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​នឹង​អាច​កសាង​សុភមង្គល​ជា​មួយ​នឹង​មនុស្ស​ម្នាក់​បាន​ហើយ ប៉ុន្តែ​ហាក់​ដូច​ជា គេ​នៅ​តែ​មិន​ព្រម​ទទួល​យក​យើង​ទៀត? ទាំង​នេះ អាច​នឹង​មក​ពី៖

ចរិក​លក្ខណៈ​របស់​យើង មិន​ស៊ីច​ង្វាក់​ជា​មួយ​នឹង​គេ ព្រោះ​មនុស្ស​យើង​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​លុះ​ត្រា​តែ​មាន​ចំណង់​ចំណូល​ចិត្ត និង​សកម្មភាព​មួយ​ចំនួន​ដូច​គ្នា ឬ​ក៏​ប្រហាក់​ប្រហែល​គ្នា។

គេ​មាន​មនុស្ស​ម្នាក់​ដែល​គេ​ស្រឡាញ់​រួច​ហើយ ដូច្នេះ​ទោះ​បី​ជា​យើង​ល្អ​ចំពោះ​គេ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​អាច​ដែរ។ ត្រូវ​ចាំ​ថា មនុស្ស​មួយ​ចំនួន មាន​បេះដូង​រឹង​ដូច​ថ្ម ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​ក៏​គេ​នៅ​តែ​មិន​ប្ដូរ​ចិត្ត​ដែរ។

អាច​នឹង​មក​ពី​គេ​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ថា​បាន ព្រោះ​អ្នក​ខ្លះ គ្មាន​ចំណូល​ចិត្ត​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​ពី​គេ​ទេ។ ដូច្នេះ​គួរ​កុំ​ចំណាយ​ពេល​ជា​មួយ​នឹង​មនុស្ស​បែប​នោះ​អី។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial