បុរស​ម្នាក់​ចង់​ប្រាប់​ទៅ​នារីៗ​ថា៖ សូម​កុំ​ទាន់​និយាយ​ពាក្យ «ស្រឡាញ់» បើ​អ្នក​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ចរិត​ពិត​របស់​បុរស​ម្នាក់​នោះ​ទេ!!!

ការ​លើក​ឡើង​ខាង​លើ​នេះ គ្រាន់តែ​ចង់​ឱ្យ​នារីៗ​ទាំង​ឡាយ គិត​ឱ្យ​បាន​វែង​ឆ្ងាយ​មិន​មែន​គ្រាន់តែ​គេ​សារភាព​ប្រាប់​ថា ស្រឡាញ់ ក៏​ឆាប់​ជឿ ​ឆាប់​លង់ ឆាប់​ទទួល​យក​ពាក្យ​ស្រឡាញ់​នោះ​មក​គេង​ឱប​ទុក​ក្នុង​ទ្រូង​នោះ​ទេ។

ថ្ងៃ​ដែល​បុរស​និយាយ​ថា ស្រឡាញ់​ទៅ​អ្នក គឺ​ជា​ថ្ងៃ​ដែល​គាត់​រៀប​ចំ​ឱ្យ​មាន​រួច​ជា​ស្រេច​ទៅ​ហើយ ហើយ​អ្នក​នឹង​រឹតតែ​ស្តាយ​នូវ ពាក្យ​ស្រឡាញ់ ដែល​អ្នក​បាន​និយាយ​ប្រាប់​ទៅ​គាត់ នៅ​ថ្ងៃ​ណា​មួយ​ជា​ពុំខាន ខណៈពេល​ដែល​គាត់​បាន​ធ្វើ​ឱ្យ​អ្នក​ខក​ចិត្ត ឈឺ​ចាប់។

វាជា​រឿង​ល្អ​មួយ​ប្រសិន​បើ​អ្នក​បាន​ស្គាល់​បុរស​នោះ​ច្បាស់​ថា គាត់​ជា​មនុស្ស​បែប​ណា? ដូច្នេះ​ការ​សម្រេច​ចិត្ត​របស់​អ្នក ក៏​មិន​ខុស​នោះ​ដែរ តែ​បើ​អ្នក​មិន​ទាន់​ស្គាល់​ច្បាស់​ថា​គាត់​ជា​មនុស្ស​បែប​ណា​ទេ សូម​កុំទាន់​និយាយ​ថា ស្រឡាញ់​ប្រាប់​គាត់​អី ព្រោះ​អ្នក​អាច​នឹង​ខក​ចិត្ត​ឈឺ​ចាប់​ទទេៗ ហេតុនេះ​សូម​ពិចារណា​សិន​ណា!!! ជា​ការ​​ពិត​ពាក្យ​ស្រឡាញ់​ខ្ជាក់​ចេញ​មិន​ខាត​អី​នោះ​ទេ បើ​អ្នក​គ្រាន់​តែ​ចង់​លេង​សើច តែ​បើ​អ្នក​ពិត​ប្រាកដ​ជា​មួយ​វា​ដែរ​នោះ រឿង​ដែល​ខាត​បង់​នោះ គឺ​ចិត្ត​ដែល​ខំ​ស្រឡាញ់​ទៅ​វិញ​ទេ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial