ដោយ​សារ​តែ​ទេពកោសល្យ​របស់​បុរស​ម្នាក់ បាន​ធ្វើ​ឲ្យ​ផ្លែប៊័រ​ក្លាយ​ទៅ​ជា….

Daniele Barresi មាន​អាយុ 26 មក​ពី Bagnara Calabra (RC) ប្រទេស​អ៊ីតាលី និង​ជា​​ម្ចាស់​ស្នាដៃ​ចម្លាក់​លើ​ផ្លែ​ប៊័រ ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ។ គាត់​បាន​ប្រាប់​ថា ការ​ចេះ​ឆ្លាក់​បែប​នេះ គឺ​តាំង​តែ​ពី​គាត់​មាន​អាយុ 7 ឆ្នាំ​ម្ល៉េះ។

Daniele Barresi បាន​បន្ត​ទៀត​ថា វា​ជា​សកម្មភាព​ដ៏​ល្អបំផុត​នៅ​ក្នុង​ជីវិត​គាត់។ មិន​តែ​ប៉ុណ្ណោះ Daniele Barresi ក៏​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​នៃ​ការ​ឆ្លាក់​ផ្លែ​ឈើ និង​បន្លែ ចំនួន​ពី​ដង​មក​ហើយ​ផង​ដែរ។

ត្រឹម​តែ 90 នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ Daniele Barresi បាន​ច្នៃ​ប្រឌិត​ផ្លែប៊័រ​ដែល​មាន​ម៉ូដ​ដ៏​អស្ចារ្យ ដែល​កម្រ​មាន​អ្នក​ណា​អាច​ធ្វើ​បាន។ បន្ត​ពី​នោះ​មក គាត់​ថែម​ទាំង​បង្ហាញ​ពី​អារម្មណ៍​រំភើប និង​សប្បាយ​ចិត្ត​ជា​ខ្លាំង នូវ​អ្វី​ដែល​ជា​សមិទ្ធិផល​របស់​ខ្លួន។

ប្រភព៖ Buzzpaper
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial